ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រោយព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស ព្រះរាជអាជ្ញារាជធានីភ្នំពេញចេញដីកាបញ្ឈប់ចាប់ខ្លួនលោក គង់ សភា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ​ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ឈប់ចាប់ខ្លួនលើលោក គង់ សភា ក្រោយអតីតតំណាងរាស្រ្តរូបនេះបានទទួលការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៩៦ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ 

នៅក្នុងដីកាបញ្ឈប់ចាប់ខ្លួនរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនេះ មានខ្លឹមសារនៃសេចក្ដីសម្រេចដូចខាងក្រោម៖ "បង្គាប់មកកងកម្លាំងសាធារណៈគ្រប់លំដាប់ថ្នាក់បញ្ឈប់់ការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៧២ "គ" ដ.ច.ន ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លើទណ្ឌិតឈ្មោះ គង់ សភា ភេទប្រុស កើតថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ ជនជាតិខ្មែរ ចាប់ពីពេលនេះតទៅ"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក