ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ចាប ម៉ុច និងលោក ទេព សុធីរ ត្រូវរដ្ឋសភាប្រកាសសុពលភាពជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាលជំនួសសម្តេចតេជោ ហ៊ុន សែន និងលោក ប្រាក់ សុខុន

រាជធានីភ្នំពេញ៖ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះ បានបញ្ជាក់អំពីការសម្រេចសុពលភាពនៃអាណត្តិបេក្ខជនតំណាងរាស្រ្ត ២ រូប ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិករដ្ឋសភាចូលរួមចំនួន ១០១រូប។ 

នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧នេះ មានរបៀបវារៈតែមួយគត់ដែលត្រូវបានអង្គសភាអនុម័តគឺ ការប្រកាសសុពលភាពរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តនីតិកាលទី៧ ចំនួន ២រូបរួមមាន៖ 

១. លោក ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសុំលាលែងពីតំណែង និងជាប់់ជាប្រធានព្រឹទ្ធសភា។ 

២. លោក ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល ជំនួសលោក ប្រាក់ សុខុន ដែលបានសុំលាលែងពីតំណែង និងជាប់់ជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ 

អង្គសភាបានអនុម័តយល់ព្រមលើរបៀបវារៈខាងលើដោយសំឡេងចំនួន ១០២។ សម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ បានដំណើរការចប់សព្វគ្រប់ និងប្រកាសបិទកិច្ចប្រជុំម៉ោង ០៨៖១៧នាទីព្រឹក ថ្ងៃខែឆ្នាំដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក