ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ គង់ សភា

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែមេសានេះ ទ្រង់សព្វព្រះរាជហឬទ័យត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ គង់ សភា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ។ 

នៅក្នុងខ្លឹមសារនៃព្រះរាជក្រឹត្យដែលអង្គភាព EAC News ទទួលបាននៅរាត្រីនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោយទ្រង់យល់នូវសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់ឱ្យលើកលែងទោសឱ្យទណ្ឌិតឈ្មោះ គង់ សភា ភេទប្រុស កើតឆ្នាំ១៩៧៥ ដែលត្រូវបានតុលាការសម្រេចផ្ទន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ៨ឆ្នាំ តាមអំណាចសាលក្រមស្ថាពរលេខ ៤១១ "គ" ក្រ៧ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។ 

គួរឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា កន្លងទៅ តាមរយៈហ្វេសប៊ុកផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ "ជូនចំពោះលោក គង់ សភា ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាយើងនឹងមានឱកាសជួប សន្ទនាជាមួយគ្នានៅពេលខាងមុខ"។

សូមបញ្ជាក់ថា សេចក្ដីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រស្នើឱ្យលើកលែងទោសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីលោក គង់ សភា អតីតតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានគោរពជូននូវលិខិតស្នើសុំអន្តរាគមន៍លើកលែងទោសមួយច្បាប់ជូនសម្តេចធិបតីកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីអាចឱ្យខ្លួនបានទទួលការសណ្ដោសប្រណី និងប្រោសព្រះរាជទានលើកលែងទោសពីអង្គព្រះមហាក្សត្រ ក៏ដូចជាដើម្បីឱ្យខ្លួនបានរួចផុតពីការចោទប្រកាន់ទាំងឡាយដែលមានជាធរមាន៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក