ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Liverpool ទាក់ទងចរចាគ្រូបង្វឹកក្លិប Feyenoord មកជំនួសតំណែង Jurgen Klopp

កីឡា៖ ក្លិបហង្សក្រហម Liverpool បានទាក់ទងជាមួយគ្រូបង្វឹកក្លិបហូឡង់ Feyenoord លោក Arne Slot ដើម្បីមកជំនួសតំណែងលោក Juergen Klopp ដែលនឹងចាកចេញក្រោយបញ្ចប់រដូវកាលនេះ ព្រមទាំងបានបើកការចរចាជាមួយសាមីក្លិបផ្ទាល់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហូឡង់នាថ្ងៃពុធនេះ។ 

កាសែត Algemeen Dagblad បានចុះផ្សាយថា ក្លិបអង់គ្លេស Liverpool បានទាក់ទងផ្ទាល់ជាមួយ Feyenoord នៅព្រឹកថ្ងៃពុធនេះតែម្តង។ កន្លងមក លោក Arne Slot ក៏ធ្លាប់ត្រូវបានគេភ្ជាប់ព័ត៌មានជាមួយនឹងការផ្លាស់ប្តូរទៅដឹកនាំក្លិប Tottenham Hotspurs ផងដែរកាលពីរដូវកាលមុន ប៉ុន្តែចុងក្រោយលោកក៏សម្រេចចិត្តចុះហត្ថលេខាពន្យារពេលលើកុងត្រា នឹងស្នាក់នៅទឹកដីហូឡង់ជាបន្ត។ 

គ្រូបង្វឹកវ័យ ៤៦ឆ្នាំសញ្ជាតិហូឡង់រូបនេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយការដឹកនាំក្រុមប្រកបដោយយុទ្ធសាស្រ្ត និងភាពច្នៃប្រឌិតខ្ពស់ ជាពិសេសគឺការដឹកនាំ Feyenoord ឈ្នះជើងឯកលីគកំពូលហូឡង់រដូវកាល ២០២២/២៣ និងការឈ្នះពាន KNVB Cup កាលពីថ្ងៃអាទិត្យកន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងរដូវកាលដំបូងរបស់លោកជាមួយក្លិប លោកក៏បានដឹកនាំក្រុមឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa Conference League ផងដែរ តែត្រូវរងបរាជ័យក្រោមថ្វីជើង AS Roma ដែលដឹកនាំដោយលោក Jose Mourinho។ 

គួរបញ្ជាក់ថា លោក Jurgen Klopp បានប្រកាសកាលពីខែមករាអំពីការចាកចេញពី Liverpool ក្រោយបញ្ចប់រដូវកាលនេះ ក្រោយពីលោកបានដឹកនាំ Liverpool ឈ្នះស្ទើរតែគ្រប់ពានរង្វាន់រួមមាន UEFA Champions League, Premier League, FIFA Club World Cup, FA Cup, EFL League Cup និង UEFA Super Cup ព្រមទាំងពានរង្វាន់ Community Shield ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក