ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរទីក្រុងបាងកកបានព្រមានអំពីគ្រោះថ្នាក់ ខណៈសីតុណ្ហភាពក្ដៅនៅតែបន្តគ្របដណ្តប់លើរាជធានី

ថៃ៖ នៅថ្ងៃទី២៤ ខែមេសានេះ អាជ្ញាធរ​ថៃ​បាន​ចេញ​មកព្រមានអំពីបញ្ហាធាតុអាកាសកើនក្ដៅខ្លាំងឡើងនៅក្នុងទីក្រុងបាងកក និងបានណែនាំឱ្យប្រជាជននៅក្នុងផ្ទះដើម្បីសុវត្ថិភាព និងការពារសុខភាព ខណៈសីតុណ្ហភាពនៃប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះកាន់តែកើនឡើង។ សីតុណ្ហភាពប្រមាណ ៣៩អង្សាសេ នៅក្នុងរាជធានីបាងកក បានធ្វើឱ្យមានការរាលដាលកំដៅកាន់តែខ្លាំងឡើង ខណៈអាជ្ញាធរបានបញ្ជាក់ពីសន្ទស្សន៍កំដៅដែលបានកើនឡើងលើសពី ៥២អង្សាសេដែលត្រូវបានចាត់ថ្នាក់ថាជាសីតុណ្ហភាព "គ្រោះថ្នាក់ខ្លាំង"។  

គួរឱ្យដឹងថា សន្ទស្សន៍កំដៅគឺជារង្វាស់ដែលប្រៀបប្រដូចនឹងសីតុណ្ហភាពដែលអារម្មណ៍មនុស្សទទួលបាន ដោយផ្អែកលើកត្តាសំណើម ល្បឿនខ្យល់ និងកត្តាផ្សេងៗមួយចំនួនទៀត។ អាជ្ញាធរទទួលបន្ទុកផ្នែកបរិស្ថានប្រចាំទីក្រុងបាងកកក៏បានចេញមកព្រមានអំពីបញ្ហាសន្ទស្សន៍កំដៅនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនផងដែរ។ អាជ្ញាធរបានបញ្ជាក់ថា កាលណាសន្ទស្សន៍កំដៅកើនឡើងខ្ពស់លើសពី ៥២អង្សាសេ មានន័យថាវានឹងត្រូវបានចាត់ថ្នាក់ថាមានគ្រោះថ្នាក់ខ្លាំង។

មិនខុសពីកម្ពុជាឡើយ ថៃបានទទួលរងនូវសីតុណ្ហភាពក្ដៅខ្លាំងនៅក្នុងខែមេសាដែលស្ថិតក្នុងរដូវប្រាំងនេះ ខណៈដែលខេត្តឡាំប៉ាង (Lampang) ស្ថិតនៅភាគខាងជើងប្រទេសមានសីតុណ្ហភាពក្ដៅខ្លាំងរហូតដល់ ៤៤,២អង្សារសេ ដែលស្ទើរដែលហក់ដល់កំណត់ត្រា ៤៤,៦អង្សារសេ ដែលជាសីតុណ្ហភាពក្ដៅខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសថៃ។ អាកាសធាតុក្ដៅខ្លាំងបែបនេះក៏ត្រូវគេរំពឹងថានឹងអូសបន្លាយបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះដែរ ដោយអាជ្ញាធរបានណែនាំឱ្យប្រជាជនព្យាយាមញ៉ាំទឹក និងរក្សាជាតិទឹកក្នុងខ្លួន លាបឡេការពារកំដៅថ្ងៃ និងនៅក្នុងផ្ទះជៀសវាងអាការៈខ្យល់គរដោយសារកំដៅឡើងខ្ពស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក