ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន បដិសេធការលើកឡើងរបស់លោក សាពូន មីដាដា រឿងជំនួយលុយ ៦.៧លានដុល្លារ

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃពុធ ទី២៤ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្តេច ដោយបានបដិសេធនៅការលើកឡើងរបស់លោក សាពូន មីដាដា ជាអតីតតារាចម្រៀងដែលបានអះអាងអំពីការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកន្លងមក។ 

សំណេរទាំងស្រុងរបស់សម្តេចតេជោនៅលើហ្វេសប៊ុកមានខ្លឹមសារដូចតទៅ៖ "លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថា ខ្ញុំនិងភរិយាបានជួយគាត់ចំនួន ៦.៧លានដុល្លារព្រមទាំងផ្ទះនិងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។ តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះមានឯករាជ្យនិងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដ្ឋមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ"។

សំណេររបស់សមតេចតេជោបានបញ្ជាក់បន្ថែមថា៖ "កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយះការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ"

សូមបញ្ជាក់ថា អតីតតារាចម្រៀង សាពូន មីដាដា នៅថ្ងៃទី២៤ ខែមេសានេះបានបង្ហោះសារមួយនៅលើហ្វេសប៊ុករបស់ខ្លួនដោយរៀបរាប់ថា៖ "សម្ពាយបុណ្យកុសលលាភជ័យព្រះឥន្ទប្រទានកាលពីជាង ១១ឆ្នាំមុន។ ប្រាក់ ៦លាន៧សែន$ ព្រមទាំងផ្ទះវីឡានៅបុរីប៉េងហួតបឹងស្នោ និងឡានម៉ាកសេឺដេសពណ៌ក្រហម  ខ្សែរកប្រាំតម្លឹង ស្រោបពេជ្រ12ការ៉ាត ដែលសម្តេចពុកនិងសម្តេចម៉ែប្រទានឲ្យមកកូនៗ ត្រូវបានរលាយដោយដៃខ្ញុំបាទ ខ្ញុំបាទជាបុរសកញ្ជើធ្លុះ អតីតភរិយាខ្ញុំបាទគាត់ស្លូតស្មោះត្រង់ណាស់ គាត់មិនបានដឹងរឿងអ្វីទេ សូមសម្តេចពុកសម្តេចម៉ែមេត្តាករុណាអនុគ្រោះផងទាន ( មហាគុណធំធេងណាស់ ) កូនសូមសច្ចាកើតគ្រប់ជាតិណាៗកូនសូមបម្រើដោយឆន្ទះស្មោះត្រង់បំផុតចំពោះសម្តេចពុកសម្តេចម៉ែគ្រប់ៗជាតិព្រះបាទទានប្រោស"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក