ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមាជិកសភាកម្ពុជាលើកពីតម្រូវការចាំបាច់ក្នុងការថែទាំមនុស្សចាស់ក្នុងកិច្ចប្រជុំ AFPPD

ជប៉ុន៖ សមាជិកសភា និងជាប្រធានគណៈកម្មការទី៨នៃរដ្ឋសភាលោកស្រី ឡោក ខេង បានលើកឡើងពីតម្រូវការនៃការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់មនុស្សចាស់ក្នុងសង្គម ក្នុងកិច្ចប្រជុំគណៈកម្មការធិការអចិន្ត្រៃយ៍ AFPPD ស្ដីពីមនុស្សវ័ចំណាស់ដ៏សកម្ម ដែលរៀបចំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ក្នុងវេទិការនោះលោកស្រី ឡោក ខេង បានចែករំលែកអំពីការអនុវត្តគោលនយោបាយមនុស្សចាស់នៅកម្ពុជា ដោយរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចំណាស់ ២០១៧-២០៣០ ដែលបានកំណត់អាទិភាពចំនួន ៩ រួមមាន៖ ការធានាសន្តិសុខហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព របៀបរបបនៃការរស់នៅ បរិស្ថានអំណោយផល សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម ទំនាក់ទំនងអន្តរជំនាន់ ការរំលោភបំពាននឹងអំពើហិង្សាលើមនុស្សចាស់ ស្ថានភាពមានអាសន្ន និងការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេង។

លោកស្រីថា៖ «រាជរដ្ឋាភិបាលបានបន្តការគិតគូរ យកចិត្តទុកដាក់ខ្ពស់ដល់មនុស្សវ័យចំណាស់ ជាពិសេសអ្នកដែលជាអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន តាមរយៈការផ្តល់ជូននូវរបបសន្តិសុខសង្គម ទាំងលើសោធននិវត្ត និងការថែទាំសុខភាព ហើយក៏បាន និងកំពុងពង្រីកបន្ថែមសម្រាប់កម្មករ និយោជិតផងដែរ»។

សមាជិកសភារូបនេះក៏បានលើសពីយន្តការបន្ថែមរួមមាន សមាគមមនុស្សចាស់ និងសមាគមអតីតយុទ្ធជន ដែលជាយន្តការសាមគ្គីភាពរវាងមនុស្សចាស់ ក៏ដូចជាអតីតយុទ្ធជនក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក លើផ្នែកស្មារតី និងផ្លូវចិត្ត ហើយសកម្មភាពទាំងនេះក៏មានការគាំទ្រពី ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា និងសប្បុរសជនក្នុង និងក្រៅស្រុកនានាផងដែរ។

ក្រោមការដឹកនាំរបស់ប្រធានរដ្ឋសភា សម្ដេចសភាធិការធិបតី ឃួន សុដារី សមាជិកសភាទាំងអស់ត្រូវពង្រីកយន្តការផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីវិធានការបង្ការ និងការថែទាំជំងឺមិនឆ្លងក្នុងចំណោមមនុស្សវ័យចំណាស់ ដែលត្រូវធ្វើជាមួយមនុស្សចាស់ និងអ្នកមើលថែទាំ។

សមាជិកសភា រួមទាំងមន្រ្តីក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ត្រូវគិតគូរលើការរៀបចំព្រឹត្តិការណ៍សាធារណៈនានាដើម្បីលើកទឹកចិត្ត និងជំរុញសកម្មភាពសហគមន៍របស់ប្រជាជនវ័យចាស់ ដើម្បីចៀសវាងភាពឯកា និងបញ្ហាផ្លូវចិត្ត។ លើសពីនេះទៅទៀត សភាកម្ពុជាត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាពីការអនុវត្តល្អរបស់សភានៃប្រទេសនានាក្នុងតំបន់ ដើម្បីទទួលបានព័ត៌មាននិងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតក្នុងកាអភិវឌ្ឍ និងលើកកម្ពស់សុខមាលភាពមនុស្សចាស់ឱ្យកាន់តែប្រសើរបន្ថែមទៀត។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ AFPPD ស្តីពីមនុស្សវ័យចំណាស់ដ៏សកម្ម ត្រូវបានធ្វើឡើងក្រោមមូលបទ «គ្មាននណារម្នាក់ដែលត្រូវទុកចោលនៅពេលវ័យចំណាស់នោះឡើយ» ដែលបានរៀបចំឡើងដោយវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) សមាគមអភិវឌ្ឍន៍ប្រជាជនអាស៊ី (APDA) និងសហព័ន្ធសមាជិកសភាជប៉ុនសម្រាប់ប្រជាជន (JPFP) ដោយមានការគាំទ្រពីមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) តាមរយៈមូលនិធិ Japan Trust Funds (JTF)។

កិច្ចប្រជុំនេះមានការចូលរួមពីសភា រដ្ឋាភិបាល អង្គការអន្តរជាតិ អង្គការយុវជន និងបណ្ឌិតសភា ដើម្បីចែករំលែក និងពិភាក្សាអំពីការអនុវត្តល្អក្នុងគោលនយោបាយ ច្បាប់ និងកម្មវិធីនានាក្នុងគោលបំណងសម្រេចបាននូវភាពចាស់ជរាសកម្ម និងមានសុខភាពល្អ។ កិច្ចប្រជុំផ្តោផ្តោតលើគោលនយោបាយ ប្រព័ន្ធ និងសេវាកម្មដែលអាចពង្រឹងបាន ទាក់ទងនឹងភាពចាស់ រួមទាំងវិធីសាស្រ្តធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់មនុស្សចាស់ គោរពស្វ័យភាព សេចក្តីថ្លៃថ្នូរ និងជម្រើសរបស់មនុស្សចាស់ និងរបៀបចាត់វិធានការបង្ការជាដំណោះស្រាយរយៈពេលវែង តាមរយៈ វិធីសាស្រ្តវដ្តជីវិត ដែលរួមបញ្ចូលសមភាពយេនឌ័រ សង្គមប្រកបដោយបរិយាបន្ន និងសិទ្ធិមនុស្សជាស្នូល។ លើសពីនេះ កិច្ចប្រជុំសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការជួយដល់មនុស្សគ្រប់ជំនាន់ពេញមួយជីវិត ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍជាមូលដ្ឋាន ដែលជួបប្រទះដោយសារការកើនឡើងនៃមនុស្សចាស់យ៉ាងឆាប់រហ័ស និងការថយចុះនៃការមានកូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក