ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះកេសទេវរូបមួយអង្គត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ព្រះកេសទេវរូប ដែលប្រជាពលដ្ឋប្រទះឃើញ នៅស្រុកមង្គលបូរីត្រូវបានប្រជូនមន្ទីរវប្បធម៌ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

តាមការរៀបរាប់របស់អ្នកភូមិ ក្នុងភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី បានឱ្យដឹងថា កាលពីថ្ងៃទី២១ អាជ្ញាធរឃុំបន្ទាយនាង បានស្តារអូរដើម្បីទុកទឹកឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ ស្រាប់តែប្រទះឃើញ រូបសំណាក់ព្រះកេសទេវរូប១អង្គ ដែលជាប្រភេទថ្មភក់មានទម្ងន់៥,៧ គីឡូក្រាម។ បន្ទប់ពីបានប្រទះឃើញ ព្រះកេស ខាងលើក៏បានរាយការណ៍ទៅប៉ុស្តិ៍នគរបាលឃុំបន្ទាយនាង នឹងបានរាយការណ៍ទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរ។

បើតាមការបញ្ជាក់ពី លោក យ៉ង តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ថា ព្រះកេសទេវរូបដែលប្រជាពលរដ្ឋប្រទះឃើញ ពិតជាវត្ថុបុរាណដ៏មានតម្លៃដែលមាន រចនាបថបាក់ខែងក្នុងសម័យអង្គរដែលអាចនឹងកសាងឡើងក្នុងសតវត្សទី១០ លោកក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រគល់ជូនមកមន្ទីរវប្បធម៌ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរ ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា បច្ចុប្បន្ននេះសារមន្ទីរខេត្តបន្ទាយមានជ័យ បានទទួលរូបសំណាក់ និងវត្ថុបុរាណផ្សេងៗមានចំនួនជាង២៤០០ដុំរូប ដែលបានមកពីគយ នគរបាល កងរាជអាវុធហត្ថ និងបងប្អូនប្រជាពលរដ្ឋ បានយកមកប្រគល់ជូន ដេីម្បីយកមករក្សាទុក តាំងបង្ហាញជូនភ្ញៀវទេសចរជាតិ អន្តជាតិ ក៏ដូចជាទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់និងរក្សាទុកបន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក