ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមចិនធ្វើទស្សនកិច្ចកម្ពុជាស្របពេលជាមួយលោក វ៉ាង យី

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិនលោក Zhang Qingli បានធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាស្របពេលរដ្ឋមន្ត្រីកាបរទេសចិនលោក វ៉ាង យី ធ្វើដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា។

ក្នុងជំនួបជាមួយអនុប្រធានទី១ ព្រឹទ្ធសភា កាលពីល្ងាចថ្ងៃទី២៣ ខែមេសា លោក Zhang Qingli បានបញ្ជាក់ម្ដងទៀតថា កម្ពុជាគឺជាអ្នកជិតខាងល្អ និងមិត្តភក្តិពិតប្រាកដរបស់ចិន។ លោកថាប្រទេសកម្ពុជាត្រូវបានប្រធានាធិបតីចិនណែនាំដោយផ្ទាល់ធ្វើយ៉ាងណាត្រូវកសាងឱ្យសម្រេចបាននូវសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

លោកថា៖ «ប្រទេសទាំងពីរមានគោលដៅរួម បន្តមិត្តភាពជាប្រពៃណី អនុវត្តគោលដៅសំខាន់តាមមតិឯកភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើន»

អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្រដ៏សំខាន់របស់ប្រទេសចិន ចំពោះប្រទេសកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី។ លោកបានបញ្ជាក់ដែរថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា និងចិន ហើយសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ទេសចរចិននឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

អនុប្រធានទី១ ព្រឹទ្ធសភាក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រប្រទេសកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ និងសូមអគុណចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការស្តា និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យមានការរីកចម្រើន។

តំណាងឱ្យព្រឹទ្ធសភាកម្ពុជាលោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីអំពីជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលនយោបាយចិនតែមួយ និងការបន្តជួយគ្នាទៅវិញទៅមក ឈរលើស្មារតីនៃការគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញទៅមក។

ក្នុងជំនួបនោះលោក ប្រាក់ សុខុន បានកត់សម្គាល់ដោយពេញចិត្តថា ទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ ស្របពេលគ្នានឹងដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទាំងពីរ ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងសភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅថែមទៀត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក