ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់

ភ្នំពេញ : ដើម្បីធានារក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ក្រសួងមហាផ្ទៃបានដាក់ចេញគោលការណ៍ និងវិធានការជាបន្តបន្ទាប់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពនាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់នៃកម្ពុជា និងដើម្បីរឹតត្បិតការធ្វើដំណើរចេញ-ចូលក្នុងប្រទេស ពិសេសភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះនៃភូមិសាស្ត្រតាមខេត្តមួយចំនួនត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះក្នុងសហគមន៍។

ក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃនេះថា ក្រសួងបានឃើញមានសកម្មភាពលួចលាក់ដឹកជញ្ជូនជនបរទេសចេញ-ចូលភូមិសាស្ត្របិទខ្ទប់ ក្នុងគោលបំណងនិងគោលដៅផ្សេងៗគ្នាដោយគេចចេញពីការធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល ដែលអាចបង្កឱ្យមានហានិភ័យក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គមថែមទៀត។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំដោយបង្គាប់ឱ្យមានការស្រាវជ្រាវនិងបង្ក្រាបបណ្តាញមេក្លោង និងមេខ្យល់ក្នុងប្រទេស ដែលធ្វើសកម្មភាពនាំពលរដ្ឋកម្ពុជានិងជនបរទេសឆ្លងកាត់ព្រំដែនខុសច្បាប់ ហើយត្រូវទំនាក់ទំនងជាមួយអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចប្រទេសជិតខាង ដើម្បីសហការបង្ក្រាបបណ្ដាញនិងកាត់ផ្ដាច់ខ្សែរយៈទំនាក់ទំនងប្រព្រឹត្តបទល្មើសនេះឱ្យខាងតែបាន។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទបន្តខិតខំសហការស្រាវជ្រាវលុបបំបាត់ឱ្យបានជាដាច់ខាតនូវការលួច ចេញ-ចូលតាមច្រកមិនផ្លូវការនៅតាមខ្សែបន្ទាត់ព្រំ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឱ្យធ្វើការបណេ្តញចេញពីព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសដែលជ្រៀតចូលមកក្នុងប្រទេសដោយខុសច្បាប់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្តទៀថា ក្នុងករណីរកឃើញជនបរទេស ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់បានជ្រៀតចូលជ្រៅមកក្នុងប្រទេស ត្រូវធ្វើការឃាត់ខ្លួនហើយត្រូវសហការឱ្យអនុវត្តវិធានការចត្តាឡីស័កស្របតាមវិធានសុខាភិបាល និងត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ក្នុងករណីរកឃើញក្រុមហ៊ុន រោងចក្រ សហគ្រាស ឬបុគ្គលណាដែលមានការពាក់ព័ន្ធក្នុងបទល្មើសនាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ឬទទួលមនុស្សឆ្លងដែនខុសច្បាប់ ឱ្យធ្វើការត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក