ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឡាវបង្ហាញភាពស្និតស្នាលនិងប្រកាសថា«ទោះបីមានបញ្ហាប្រឈមក្នុងតំបន់ក៏ទំនាក់ទំនងជាមួយកម្ពុជានៅតែល្អ»

ភ្នំពេញ៖ ប្រធានរដ្ឋឡាវលោក ថងលុន ស៊ីសុលីត បានប្រកាសគាំទ្រចំពោះគម្រោងជីកព្រែកទម្លុះទៅសមុទ្ររបស់កម្ពុជា ហ្វូណនតេជោ ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ការប្រកាសគាំទ្ររបស់ប្រទេសដែលជាប់ទន្លេមេគង្គខាងលើរបស់កម្ពុជានេះជាការបង្ហាញនូវមិត្តភាព និងទំនាក់ទំនងល្អជាមួយកម្ពុជា ខណៈសម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថាគម្រោងព្រែកជីកនេះមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ។

ក្នុងជំនួបជាមួយសម្ដេចតេជោកាលពីថ្ងៃទី២៣ មេសា នៅវិមានព្រឹទ្ធសភានេះលោក ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះសម្តេចតេជោដែលតែងតែបានជួយគាំទ្រឡាវ ហើយឡាវក៏រីករាយដែលកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនដូចគ្នា។ បន្ថែមលើនេះឡាវក៏បានប្ដេជ្ញាខិតខំប្រមូលអគ្គិសនី ផ្ដល់ឲ្យកម្ពុជា អោយបានគ្រប់គ្រាន់ និងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការវិស័យថាមពលនេះផងដែរ។

ដោយឡែកក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេចសភាធិកាធិបតី ឃួន សុដារី វិញលោក ថង លុន ស៊ីសុលីត បានប្រកាសថាកម្ពុជានិងឡាវជាមិត្ត បងប្អូន និងជាដន្លងនឹងគ្នា តាំងពីសម័យដណ្ដើមឯករាជហើយទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ដោយឡែកក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែតវិញ លោក ថង លុនស៊ីសុលីត បានបញ្ជាក់ចំពោះមុខសម្តេចធិបតីថា «ចំពោះមុខសម្តេចធិបតី ឯកឧត្តមប្រធានរដ្ឋបានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសឡាវនឹងបន្តប្តេជ្ញារក្សាទំនាក់ទំនងដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះស្រាយ ក្នុងគោលដៅបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ»។

ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជាទាំង៣ទាំងសម្ដេចតេជោ ហ៊ុន សែន សម្ដេចសភាធិការធិបតី ឃួន សុដារី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សុទ្ធតែបានបង្ហាញនូវភាពស្និតស្នាលនិងទំនាក់ទំនងទំនងមិត្តភាពល្អជាមួយប្រធានរដ្ឋឡាវដោយរំពឹងថាទំនាក់ទំនងប្រទេសទាំងពីរនឹងនៅតែឋិតឋេរគង់់វង្សយូរអង្វែងតទៅមុខទៀត។

ក្នុងហ្វេសបុកផេករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហោះបទចម្រៀងមួយបទស្វាគមន៍លោក ថងលុន ស៊ីសុលីត ដែលមានចំណងជើងថា «វាគមន៍យ៉ាងកក់ក្តៅទស្សនកិច្ចផ្លូវការ ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងលោកជំទាវ»។

គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏ធំរបស់កម្ពុជាចាក់ទម្លុះទៅកាន់សមុទ្ររបស់កម្ពុជាដោយផ្ទាល់ ឈប់រំពឹងលើសមុទ្ររបស់វៀតណាមនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក