ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន ទទួលការសូមអភ័យទោសពីលោក ជា ប៉ូច ដែលប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី

រាជធានីភ្នំពេញ៖ ក្រោយការព្យាយាមសុំអភ័យទោសម្តងហើយម្តងទៀតពីសំណាក់ លោក ជា ប៉ូច អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងស្មារតីបង្រួបបង្រួមជាតិបានប្រកាសទទួលយកការសុំអភ័យទោសរបស់លោក ជាពិសេសក្រោយការប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី , អតីតគណបក្សសង្គ្រោះជាតិ, គណបក្សភ្លើងទៀន និងគណបក្សដែលមាននិន្នាការប្រឆាំងផ្សេងទៀត។

ទន្ទឹមនឹងការសុំអភ័យទោសពីលោក ជា ប៉ូច អតីតតំណាងរាស្រ្តរូបនេះក៏បានស្នើសុំឱ្យសម្តេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការ លើកលែងការចោទប្រកាន់ដល់រូបលោកផងដែរ ដែលការណ៍នេះសម្តេចតេជោបានបញ្ជាក់ថា សម្តេចនឹងឲ្យមេធាវីរបស់សម្តេចដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់។

ឆ្លៀតក្នុងឱកាសនៃសារលើបណ្ដាញសង្គមផ្លូវការ សម្តេចបានយកឱកាសនេះបញ្ជាក់ថា សម្តេចនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុសនិងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ និងសូមលើកលែងទោសឲ្យពួកគេ តែនឹងមិនអត់ឱនឲ្យជនណា ឬក្រុមណាក៏ដោយដែលបន្តដើរតាមជនក្បត់ជាតិនេះជាដាច់ខាត។

ជាចុងក្រោយ សម្តេចបានសង្កត់ធ្ងន់ថា៖ "យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណា ឬក្រុមណាក៏ដោយមិនថាខ្មែរ ឬបរទេសដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក