ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់គុក ១៤ខែក្រោយសម្លាប់សត្វឆ្មា ៧៦ក្បាលយ៉ាងឃោរឃៅ

កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៤ខែ ពីបទសម្លាប់សត្វឆ្មាចំនួន ៧៦ក្បាល ដែលជាករណីមួយត្រូវគេមើលឃើញថាមានភាពសាហាវឃោរឃៅបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលប៉៉ុន្មានឆ្នាំចុងក្រោយ។ តុលាការស្រុក Changwon នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃទី២៣ ខែមេសានេះថា បុរសដែលត្រូវបានតុលាការផ្តន្ទាទោសនេះមានអាយុ ២០ឆ្នាំ ហើយត្រូវបានផ្តន្ទាទោសដោយច្បាប់់ការពារសត្វរបស់កូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។ យ៉ាងណាមិញ អត្តសញ្ញាណរបស់បុរសខាងលើពុំត្រូវបានគេបញ្ជាក់លម្អិតឡើយ។ 

យោងតាមសាលក្រមរបស់តុលាការដែលដកស្រង់ដោយសារព័ត៌មាន The Associated Press បានបញ្ជាក់ថា បុរសខាងលើបានសម្លាប់សត្វឆ្មាជាបន្តបន្ទាប់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ ដល់អំឡុងខែកញ្ញា ឆ្នាំ២០២៣ ដោយតែគេមានការស្អប់ និងខឹងសម្បារយ៉ាងខ្លាំងទៅលើសត្វឆ្មា បណ្ដាលមកពីមានសត្វឆ្មាតោង និងខ្វាចបណ្ដាលឱ្យខូចខាតថ្នាំរថយន្តរបស់ខ្លួន។ តុលាការបញ្ជាក់ថា បុរសខាងលើបានចាប់ផ្តើមសកម្មភាពចាប់ឆ្មាអនាថា និងសុំឆ្មាដែលគេប្រកាសឱ្យអ្នកមានបំណងចង់ចិញ្ចឹម  ដោយយកមកច្របាច់-ក និងខ្លះទៀតយកកន្រ្តៃមកចាក់រហូតដល់ស្លាប់។ មិនត្រឹមតែប៉ុណ្ណោះ មានសត្វឆ្មាមួយក្បាលត្រូវបានបុរសខាងលើចងអូសតាមរថយន្តរហូតដល់ស្លាប់។ 

ការសម្រេចរបស់តុលាការនេះអមដោយការបញ្ជាក់ថា ការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារគឺជាជម្រើសតែមួយគត់មិនអាចជៀសវាងបាន ដោយសារតែបុរសខាងលើបានប្រព្រឹត្តបទ​ឧក្រិដ្ឋ​ដ៏​ឃោរឃៅ​មិន​អាច​ពិពណ៌នា​បានម្តង​ហើយ​ម្តង​ទៀត​ និងធ្វើឡើងក្នុង​លក្ខណៈ​គិត​ទុកជាមុន។ យ៉ាងណាក្ដី មកទល់ពេលនេះបុរសខាងលើបានស្នើសុំប្តឹងជំទាស់ទៅនឹងការសម្រេចរបស់តុលាការរួចរាល់ហើយផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក