ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

លោក ជា ប៉ូច ផ្ញើលិខិតសុំទោសសម្តេចតេជោសាជាថ្មី និងប្រកាសផ្តាច់ខ្លួនចេញពីក្រុមគណបក្សនិន្នាការប្រឆាំង

រាជធានីភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៣ ខែមេសានេះ លោក ជា ប៉ូច ដែលជាអតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងខេត្តកំពតបានផ្ញើលិខិតមួយច្បាប់គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះកំហុសឆ្គងនៃការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនាពេលកន្លងមក និងសូមការអភ័យទោសពីសម្តេចតេជោផងដែរ។

ក្នុងលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន របស់អតីតតំណាងរាស្រ្តរូបនេះមានខ្លឹមសារទាំងស្រុងដូចតទៅ៖ "ខ្ញុំបាទ ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត ពិតជាមានការសោកស្តាយដែលបានធ្វើសកម្មភាព និងប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់សម្តេចតេជោ។ ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន"។

នៅក្នុងន័យនេះដែរ ខ្ញុំបាទសូមជម្រាបជូនសម្តេចតេជោឲ្យបានជ្រាបថា ខ្ញុំបាទបានសម្រេចចិត្តផ្តាច់ខ្លួនពីលោក សម រង្សី និងឈប់ធ្វើសកម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្ស ភ្លើងទៀន និងគណបក្សដែលមាននិន្នាការប្រឆាំង ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ការមួលបង្កាច់ ការជេរប្រមាទ ការលាបពណ៌ ការបំបែកបំបាក់ ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សាជាតិបាន"។

"អាស្រ័យហេតុនេះ ខ្ញុំបាទសូមគោរពស្នើសុំ សម្តេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការ លើកលែងការចោទប្រកាន់ ដល់រូបខ្ញុំបាទ ចំពោះទង្វើដែលខ្ញុំបាទ បានប្រព្រឹត្តខុសក្នុងរយៈពេល កន្លងទៅ សូមផ្តល់ឱកាសឲ្យរូបខ្ញុំបាទ បានធ្វើជាប្រជាពលរដ្ឋល្អ រស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ"

គួរបញ្ជាក់ថា កន្លងមកលោក ជា ប៉ូច ក៏ធ្លាប់បានផ្ញើជូនលិខិតចំនួន ២លើកគោរពជូនសម្តេចតេជោ ហ៊ុន សែន កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅផងដែរ ដែលលិខិតនោះក៏មានខ្លឹមសារសុំការអភ័យទោសពីសម្តេចតេជោចំពោះការប្រើប្រាស់ពាក្យពេចន៍របស់ខ្លួន ប៉ុន្តែត្រូវបានសម្តេចតេជោប្រកាសបដិសេធការស្នើសុំអភ័យទោសពីសំណាក់បុគ្គលរូបនេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក