ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ មានចំណាត់ការបញ្ជាឱ្យចូលខ្លួនលើបុគ្គលឈ្មោះ ជួន គន្ធា

ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបញ្ជាឱ្យចូលខ្លួនលើឈ្មោះ ជួន គន្ធា ភេទប្រុស ឱ្យមកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងករណី “ប៉ុនប៉ងឆបោក និង ញុះញុងឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" ។

ក្នុងដីកាបញ្ជាឱ្យចូលខ្លួននេះ តំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ស្ពឺ លោកព្រះរាជអាជ្ញារង ទិន សុចិត្រា បានបញ្ជាឱ្យឈ្មោះ ជួន គន្ធា ភេទប្រុស កើតថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៨៩ ដែលមានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឱ្យមកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណី “ប៉ុនប៉ងឆបោក និង ញុះញុងឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" កើតឡើងនៅចំណុចភូមិរោងម៉ាស៊ីន ភូមិផ្ទៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា បើតាមការប្រកាសនៅលើបណ្តាញសង្គមនាំឱ្យមានការភ្ញាក់ផ្អើលកន្លងមក លោក ជួន គន្ធា ដែលបានតាំងខ្លួនថាជាឯកឧត្តមខាងលើនេះ បានប្រកាសចែកជូនដីជូនប្រជាពលរដ្ឋក្រីក្រក្នុងទំហំ ១០ម៉ែត្រ គុណ ៣០ម៉ែត្រ តែត្រូវចេញលុយក្នុងមួយប្លង់ចំនួន ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី។ ពាក់ព័ន្ធនឹងសកម្មភាពខាងលើនេះ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធទាំងស្រុងទៅលើការប្រកាសរបស់បុគ្គលឈ្មោះ ជួន គន្ធា ខាងលើផងដែរ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក