ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Jose Mourinho៖ នៅ Man Utd ខ្ញុំមិនទទួលបានការគាំទ្រ និងទុកចិត្តស្មើនឹង Ten Hag បច្ចុប្បន្នឡើយ

កីឡា៖ អតីតអ្នកចាត់ការក្លិប Manchester United លោក Jose Mourinho និយាយថា អំឡុងពេលលោកនៅដឹកនាំក្លិបនេះរយៈពេល ២ឆ្នាំកន្លះ លោកពុំដែលទទួលបានការទុកចិត្តពីក្លិបដូចអ្វីដែលក្លិបមានចំពោះលោក Erik ten Hag នាពេលបច្ចុប្បន្នឡើយ។ 

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៦១ឆ្នាំខាងលើដែលទើបតែត្រូវបានក្លិប AS Roma នៃក្របខណ្ឌ Serie A បណ្តេញចេញពីតំណែងកាលពីខែមករានោះ ធ្លាប់ត្រូវបាន Manchester United បណ្តេញចេញពីតំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ បើទោះបីជាលោកបានដឹកនាំក្លិបឈ្នះពាន EFL Cup និង Europa League កាលពីរដូវកាល ២០១៦-២០១៧ ក៏ដោយ។ 

អតីតអ្នកចាត់ការក្លិប Porto, Chelsea, Inter Milan, Real Madrid និង Tottenham Hotspur រូបនេះក៏បានបញ្ជាក់ថា មិនត្រឹមតែស្ថានភាពពីក្លិបមិនល្អប្រសើរនោះទេ ថែមទាំងមានកីឡាករមួយចំនួនដែលមិនស្ថិតក្រោមការចង់បានរបស់លោកទៀតផង។ 

Mourinho បានប្រាប់កាសែត The Telegraph ថា៖ "អំឡុងពេលដែលខ្ញុំដឹកនាំ ខ្ញុំមិនមានអ្វីដែលក្លិបផ្តល់ឱ្យនាពេលបច្ចុប្បន្នដូច Erik Ten Hag នោះទេ។ ខ្ញុំមិនទទួលបានការគាំទ្រក្នុងកម្រិតនេះទេ ហើយថែមទាំងមិនមានការទុកចិត្តក្នុងកម្រិតនេះដូចគ្នា"។ លោកបន្តថា៖ "មានពេលខ្លះខ្ញុំគិតថា ប្រសិនបើពួកគេទុកចិត្ត និងជឿជាក់លើបទពិសោធន៍របស់ខ្ញុំ លទ្ធផលអាចនឹងខុសពីនេះ"។ 

យ៉ាងណាក្ដី ក្រោមការដឹកនាំរបស់លោក Ten Hag ក្លិប Manchester United បានបញ្ចប់ភាពមិនឈ្នះពានសោះ ៦រដូវកាលជាប់គ្នា ដោយការឈ្នះពានរង្វាន់ EFL Cup កាលពីរដូវកាលមុន។ បច្ចុប្បន្ននេះ Manchester United កំពុងឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងតារាង Premier League ព្រមទាំងឈានដល់វគ្គផ្តាច់ព្រ័ត្រពាន FA Cup ដោយនឹងត្រូវជួបក្រុមការពារតំណែងជើងឯក Manchester City៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក