ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តុលាការរុស្សីកាត់ទោសកំបាំងមុខដាក់ពន្ធនាគាររយៈពេល ៦ឆ្នាំលើអ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta

រុស្សី៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្សី RIA បានរាយការណ៍ថា តុលាការយោធាទីក្រុងមូស្គូនៅថ្ងៃចន្ទម្សិលមិញនេះបានកាត់ទោសអ្នកនាំពាក្យក្រុមហ៊ុន Meta លោក Andy Stone ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំពីបទ "ការពារជាសាធារណៈនូវអំពើភេរវកម្ម" ដែលជាសាលក្រមខាងលើបានកាត់ក្ដីជាលក្ខណៈកំបាំងមុខ (មិនមានជនជាប់ចោទចូលរួម)។

គួរឱ្យដឹងថា ក្រុមហ៊ុន Meta ត្រូវបានរុស្សីចាត់ទុកថាជាអង្គការជ្រុលនិយមនៅក្នុងដែនដីរបស់ខ្លួន ខណៈបណ្ដាញសង្គមយក្សចំនួន ២ គឺ Facebook និង Instagram ត្រូវបានរដ្ឋាភិបាលរុស្សីហាមឃាត់មិនឱ្យមានការប្រើប្រាស់ក្នុងប្រទេសចាប់តាំងពីឆ្នាំ២០២២ ពោលគឺចាប់តាំងពីមានការផ្ទុះឡើងនូវសង្គ្រាមរវាងរុស្សី ជាមួយអ៊ុយក្រែន។ យ៉ាងណាក្ដី ក្រុមហ៊ុន Meta មិនបានធ្វើការឆ្លើយតបណាមួយជុំវិញព័ត៌មានខាងលើឡើយ ខណៈសាមីខ្លួនលោក Andy Stone ផ្ទាល់ក៏មិនអាចទាក់ទងបានដែរ។ 

សារព័ត៌មានរុស្សី Interfax បានដកស្រង់សម្តីមេធាវី Valentina Filippenkova ដែលជាមេធាវីការពារសិទ្ធិរបស់ជនជាប់ចោទ ដែលបានបញ្ជាក់ថាការកាត់ក្ដីរបស់តុលាការនាពេលនេះនឹងត្រូវប្តឹងឧទ្ធរណ៍ជាបន្ត។ មេធាវីខាងលើក៏បានបញ្ជាក់ពីការស្នើសុំឱ្យមានការលើកលែងចោទលើកូនក្ដីរបស់ខ្លួនផងដែរ។ ក្រសួងមហាផ្ទៃរុស្ស៊ីបានបើកការស៊ើបអង្កេតលើលោក Andy Stone កាលពីចុងឆ្នាំមុន ដោយមិនបានបញ្ជាក់ច្បាស់ពីបទចោទប្រកាន់ឡើយ។ 

សារព័ត៌មានរដ្ឋរុស្សី RIA បានដកស្រង់សម្តីអ្នកស៊ើបអង្កេតរដ្ឋរបស់រុស្សីថា លោក Andy Stone ដែលបានផ្សព្វផ្សាយនូវខ្លឹមសារបំពានដោយឈ្លានពាន អរិភាព និងហឹង្សាទៅលើកងកម្លាំងរុស្សីនៅក្នុងសកម្មភាពដែលរដ្ឋាភិបាលចាត់ទុកថាជា "ប្រតិបត្តិការយោធាពិសេស" របស់ខ្លួននៅអ៊ុយក្រែន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក