ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាស្នើសុំឱ្យតុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា

បាងកក៖ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ លោក លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រតុងហ្គា ដើម្បីស្នើសុំឱ្យតុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Fekitamoeloa Katoa ‘Utoikamanu រដ្ឋមន្រ្តីឧតុនិយម ថាមពល ព័ត៌មាន គ្រប់គ្រងគ្រោះមហន្តរាយ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងទំនាក់ទំនង នៃព្រះរាជាណាចក្រតុងហ្គា ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ។

ក្នុងជំនួបខាងលើនេះ ធ្វើឡើងដើម្បីស្នើសុំឱ្យតុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រះរាជាណាចក្រតុងហ្គា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដីកោះចំនួន ៣ ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ដែលពុំទាន់បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា រួមមានតុងហ្គា កោះម៉ាសាល់ និងមីក្រូនេស៊ី ដែលកម្ពុជាបានចាត់ទុកជារដ្ឋអាទិភាព និងមានលទ្ធភាពគ្រប់គ្រាន់ ចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងតាងនាមរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ បានស្នើសុំឱ្យប្រទេសតុងហ្គាពិនិត្យលទ្ធភាព និងពិចារណាក្នុងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

ជាការឆ្លើយតប លោកស្រី Fekitamoeloa Katoa ‘Utoikamanu នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរាជរដ្ឋាភិបាលតុងហ្គា ដើម្បីពិនិត្យ និងពិចារណាលើការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក