រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

ប្រទះឃើញអណ្តើកធ្វើពីថ្មភក់ដ៏ធំមួយ កប់ក្នុងដីនៅមុខប្រាសាទបាយ័ន

សៀមរាប៖​ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយ ប្រទះឃើញអណ្តើកធ្វើពីថ្មភក់ដ៏ធំមួយ កប់ក្នុងដីនៅមុខប្រាសាទបាយ័ន។

កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ​ ផ្នែកនីតិវិធី និងកម្លាំងប៉ុស្តិ៍ការពារទី១០ សហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បាន ចុះទៅប្រាសាទបាយ័ន ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់ទទួលរូបអណ្ដើក ចំនួន០១ ធ្វើពីថ្មភក់។

អណ្តើកថ្មនេះ មានបណ្តោយ ៥៧ស.ម ទទឹង ៤៣ស.ម និងកម្រាស់ ២១ស.ម ដែលក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានកំណាយរកឃើញត្រង់ចំណុច កណ្តាលស្រះទឹកខាងកើតឆៀងខាងជើង ក្នុងជម្រៅដី១,៥០ម៉ែត្រ។

វត្ថុបុរាណខាងលើនេះ លោក ស្រ៊ុន តិច មន្ត្រីបច្ចេកទេសក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានប្រគល់ឲ្យលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីសារពេីភណ្ឌនៃអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុកនៅ សារមន្ទីរជាតិព្រះនរោត្តមសីហនុ-អង្គរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក