ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វ៉ាក់សាំងជាង ១,៦៣លានដូសត្រូវបញ្ឈប់ការប្រើប្រាស់ ក្រោយរកឃើញបញ្ហាបច្ចេកទេស

ជប៉ុន៖ ក្រុមហ៊ុនផលិតឱសថ Takeda និងក្រសួងសុខាភិបាលជប៉ុន បានចេញមកប្រកាសរួមគ្នានាថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហានេះថា វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួនជាង ១,៦៣លានដូស ប្រភេទ Moderna នឹងត្រូវអាជ្ញាធរបោះបង់ចោល និងបញ្ឈប់ការគ្រោងប្រើប្រាស់ បន្ទាប់ពីរកឃើញមានកំហុសឆ្គងមួយចំនួនទៅលើវ៉ាក់សាំងជាង ១,៦លានដូសនេះ។

ក្រុមហ៊ុន Takeda ដែលទទួលបន្ទុកទៅលើការលក់ និងចែកចាយវ៉ាក់សាំងប្រភេទ Moderna ក្នុងប្រទេសជប៉ុនបានបញ្ជាក់ថា ក្រុមហ៊ុនទើបតែទទួលបាននូវព័ត៌មានពីរោងចក្រផលិតថា មានសារធាតុមិនប្រក្រតីមួយចំនួនត្រូវបានរកឃើញនៅក្នុងវ៉ាក់សាំងដែលបានផលិតចុងក្រោយនេះ។ យ៉ាងណាក៏ដោយ វាជាសំណាងល្អដែលវ៉ាក់សាំងនេះនៅមិនទាន់បានបញ្ចេញពីឃ្លាំងស្តុកដើម្បីចែកចាយសម្រាប់ការប្រើប្រាស់នៅឡើយទេ ហើយក្រោយពីមានការពិភាក្សាជាមួយក្រសួងសុខាភិបាលរួចមក យើងបានសម្រេចចិត្តបញ្ឈប់លើការប្រើប្រាស់វ៉ាក់សាំងក្នុងស្តុកដែលនៅសល់ចាប់ពីថ្ងៃទី២៦ ខែសីហានេះតទៅ។

ក្រុមហ៊ុនខាងលើនេះក៏បានបញ្ជាក់ថា ភាគីជប៉ុនបានជូនដំណឹងទៅកាន់ក្រុមហ៊ុន Moderna រួចរាល់ហើយ ដោយបានស្នើឱ្យមានការស៊ើបអង្កេតបន្ទាន់មួយផងដែរ ខណៈភាគីក្រុមហ៊ុន Moderna វិញនៅមានទាន់មានការអធិប្បាយណាមួយពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយ។

ក្រសួងសុខាភិបាលជប៉ុនបានអះអាងថា ក្រសួងនឹងធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Takeda ដើម្បីធានាថាបញ្ហានេះនឹងមិនជះផលប៉ះពាល់ទៅលើកម្មវិធីវ៉ាក់សាំងរបស់រដ្ឋាភិបាលឡើយ ក្រោយពីយុទ្ធនាការវ៉ាក់សាំងថ្នាក់ជាតិកំពុងដំណើរការ បន្ទាប់ពីមានភាពយឺតយ៉ាវក្នុងការចាប់ផ្តើម។ គិតមកទល់បច្ចុប្បន្ននេះ ជប៉ុនបានផ្តាល់វ៉ាក់់សាំងជូនប្រជាជនខ្លួនពេញលេញចំនួនជាង ៤៣ភាគរយទៅហើយ ប៉ុន្តែយ៉ាងណាក្តី នៅពេលនេះជប៉ុនក៏មិនទាន់មានភាពធូរស្រាលនៅឡើយ ត្បិតវីរុសកូវីដ-១៩ ប្រភេទថ្មី Delta (ដែលតា) នៅតែបន្តគំរាមកំហែង និងរាតត្បាតក្នុងប្រទេសនៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក