ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក វ៉ាង យី ថាប្រទេសចិនសន្យាគាំទ្រការពារសន្ដិសុខជូនសម្ដេចេតេជោ និងក្រុមគ្រួសារ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានអបអរសាទរដល់ការបន្តជាប់ឆ្នោតជាថ្មីរបស់គណបក្សប្រជាជនកម្ពុជាដោយសង្ឃឹមថាទំនាក់ទំនងរវាងរដ្ឋាភិបាលចិន និងកម្ពុជានៅតែបន្តមានទំនាក់ទំនងល្អដែលថ្នាក់ដឹកនាំមុនៗបានថែរក្សា និងពូនជ្រុំនាពេលកន្លងមក ជាមួយនឹងការបញ្ជាក់នូវពាក្យមួយឃ្លាថា «ថ្នាក់ដឹកនាំចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា»។

ថ្លែងក្នុងជំនួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នៅវិមាន៧មករា កាលពីថ្ងៃច័ន្ទ ទី២២ ខែមេសា លោក វ៉ាង យី បានលើកឡើងថាប្រទេសចិននៅតែជាដៃគូរដ៏គួរឱ្យទុកចិត្តរបស់កម្ពុជា ជាមួយនឹងការសន្យាថាចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មី គាំទ្រការពារសន្តិសុខជូនសម្ដេច និងក្រុមគ្រួសារ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរព័ត៌មាន ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ខិតខំអភិវឌ្ឍន៍ជាពិសេសអ្វីដែលមានការព្រមព្រៀងគ្នាពីមុនមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែ រឹងមាំនិងរីកចម្រើនបន្ថែមទៀត ។

ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍នឹងបានចាត់ទុកថាលោក វ៉ាង យី គឺ ជាមិត្តចាស់របស់សម្ដេចដែលធ្លាប់បានធ្វើការជាមួយគ្នាជាយូរណាស់មកហើយ។ សម្ដេចបានរម្លឹកថារយៈពេលមិនដល់១ឆ្នាំផងលោក វ៉ាង យី បានធ្វើទស្សនកិច្ចមកកម្ពុជាដល់ទៅ២លើកដែលបានបង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំចិនចំពោះកម្ពុជា ស្របពេលដែលកម្ពុជាមានការផ្លាស់ប្ដូរអ្នកបន្តវេនជំនាន់ក្រោយទៅដោយរលូន ទាំងស្ថិរភាពនយោបាយ សេដ្ឋកិច្ចក៏ដំណើរការល្អ ហើយមានការអភិវឌ្ឍជាបន្តបន្ទាប់។

សម្ដេចតេជោក៏បានអរគុណ លោក វ៉ាង យី ចំពោះដំណើរទស្សនកិច្ចនៅពេលនេះមកកាន់កម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក