ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា-ចិនប្រកាសបន្តការពារប្រយោជន៍ និងជួយគ្នាទៅវិញទៅមក

ភ្នំពេញ៖ ប្រទេសកម្ពុជា-ចិន បានប្រកាសការពារប្រយោជន៍ដល់គ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍ អធិបតេយ្យភាព ស្ថេរិភាព សន្ដិសុខ សន្ដិភាព និងជំរុញការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់។

ការប្រកាសនេះធ្វើឡើងក្នុងពេលរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ធ្វើទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលរៀបចំឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចនេះកម្ពុជា-ចិននៅតែចាត់ទុកទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរជាមិត្តដែកថែប ក្បែរគ្នា និងជួយគ្នា ប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ ការនេះហើយទើបប្រទេសចិនបានបញ្ជាក់ពីការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការពារជាតិអធិបតេយ្យ សន្ដិសុខ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ខណៈកម្ពុជាបន្តប្រកាសជំហរគាំទ្រគោលនយោបាយចិនតែមួយ មិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។

ក្នុងសេចក្ដីប្រកាសរួមពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី មកកម្ពុជាក៏បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បន្តធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា សុខាភិបាល បណ្ដុះបណ្ដាលបុគ្គលិក បោសសម្អាតមីន ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

ជាមួយគ្នានេះភាគីទាំងពីរបានជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរប្រកបដោយគុណភាព ជាពិសេសប្រទេសចិននិងជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជា ជាមួយនឹងការលើកទឹកចិត្តធុរជនរបស់ខ្លួនមកវិនិយោគនៅកម្ពុជាឱ្យច្រើនផងដែរ។

គួរឱ្យដឹងផងដែរថាលោក វ៉ាង យី គឺជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេសចិន បានធ្វើដំណើរទស្សកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដោយបានចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក សុខ ចិន្តាសោភា ផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក