កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍រថយន្តខ្នាតធំដំបូងគេនៅកម្ពុជានឹងរៀបចំដោយក្រុមហ៊ុន ដឹ ព្រេមៀ សេនធ័រ សែនសុខ នៅថ្ងៃទី២៧ ដល់ ២៨ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះនៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន និងអ្នកចែកចាយរថយន្តបង្កើតទំនាក់ទំនងល្អជិតស្និតជាមួយអតិថិជន ជំរុញការប្រើប្រាស់រថយន្តថ្មីតាមបច្ចេកវិទ្យាថ្មីៗ រួមទាំងបង្ហាញនូវសេវាកម្មថែទាំ គុណភាព សុវត្ថិភាព និងតម្លៃនៃរថយន្តនិមួយៗ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ នាយកគ្រប់គ្រងផែនការអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន ដឹ ព្រេមៀ សេនធ័រសែនសុខលោក មាន សំអុល បានថ្លែងថា ពិព័ណ៌នាពេលខាងមុខនោះមានគោលបំណងជួយលើកតម្កើងវិស័យពិព័រណ៍រថយន្តតាមបែបបច្ចេកវិទ្យាសម័យទំនើប ដែលជាការចូលរួមលើកស្ទួយប្រទេសកម្ពុជាឱ្យកាន់តែមានសក្តានុពល រីកចម្រើនបន្ថែមទៀតក្នុងការនាំចូលរថយន្តទំនើបៗ ថែមទាំងបង្កើនការចាប់អារម្មណ៍អំពីការបង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។

ព្រឹត្តិការណ៍នោះនឹងមានក្រុមហ៊ុនរថយន្តម៉ាកល្បីៗជាច្រើនចូលរួមការតាំងបង្ហាញរថយន្តរបស់ខ្លួនរួមមានក្រុមហ៊ុន៖ TOYOTA, FORD, BYD, Hyundai, GWM , Mitsubishi, AiQar, Chevrolet, Land Rover, GAC, Tesla, ChangAn, Liberty Carz, Neta, Peugeot, Aion។ ក្រៅពីនេះ ភ្នាក់ងាធនាគារជាច្រើននឹងរងចាំផ្តល់ប្រឹក្សាយោបល់ដល់អតិថិជនដែលមានការចាប់អារម្មណ៍បញ្ជាទិញ ហើយពិធីនោះក៏នឹងមានក្រុមហ៊ុនជាច្រើនទៀតដែលពាក់ព័ន្ធផលិតផលរថយន្តចូលរួមផងដែរ។

តំណាងក្រុមហ៊ុន Hyundai លោកស្រី លាង សារ៉ន បានថ្លែងថា ការចូលរួមតាំងពិព័ណ៌រថយន្តនាពេលខាងមុខ  ក្រុមហ៊ុនគ្រោងដាក់តាំងបង្ហាញរថយន្តដែលកំពុងពេញនិយមដូចជារថយន្ត Staria និង Tucson ពិសេសប្រភេទរថយន្តម៉ូដែល EV មកទៀតផង។

តំណាងក្រុមហ៊ុន BYD លោក Chen Yifie ថ្លែងថាក្រុមហ៊ុននឹងនាំរថយន្តបំពាក់នូវបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន DM-I មកដាក់បង្ហាញក្នុងពិព័ណនោះ។

ចំណែកឯតំណាងក្រុមហ៊ុន Toyota លោក ញឹម ពិសី ថ្លែងថា ក្រុមហ៊ុននឹងបង្ហាញនូវរថយន្តដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលបំពាក់ដោយបច្ចេកវិទ្យា Hybrid ចុងក្រោយរួមទាំងម៉ាក Wigo, Avalon, Corolla Cross និង Yaris Cross។

ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA លោក មីលី ហ្គុដមែន បានលើកឡើងថារថយន្ត Ford Ranger នៅតែប្រភេទម៉ូឌែលលេចធ្លោ នឹងត្រូវយកមកដាក់តាំងបង្ហាញជាមួយនឹងការធ្វើបទបង្ហាញពីបច្ចេកវិទ្យារថយន្ត ហើយក៏នឹងស្វាគមន៍អ្នកទស្សនាចូលរួមបើកសាកល្បងផងដែរ។

ចំណែកឯប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chevrolet លោកស្រី ទុយ លក្ខិណា បានសម្តែងក្តីរំពឹងថាពិពណ៌នាពេលខាងមុខនឹងទាក់ទាញអ្នកចូលរួមទស្សនា ហើយទទួលការបញ្ជាទិញបានច្រើន ដោយថានោះគឺជាឱកាសពិសេសដែលក្រុមហ៊ុនរថយន្តទាំងអស់ដាក់លក់ក្នុងតម្លៃពិសេស រួមទាំងបន្ថែមនូវការលើកទឹកចិត្តជាច្រើនដល់អតិថិជនទៀតផង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍រថយន្តខ្នាតធំនាពេលដ៏ខ្លីខាងមុខនេះនឹងមានការចូលរួមពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឯកឧត្តម ហ៊ុន ម៉ានី, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល, អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ដឹ ព្រីមៀ សេនធ័រ សែនសុខ។

ព្រឹត្តិការណ៍ពិព័រណ៍រថយន្តខ្នាតធំនោះនឹងចាប់ដំណើរការពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់ ដោយបើកឱ្យចូលរួមទស្សនាដោយសេរី អមដោយការប្រគុំតន្ត្រីពីតារាល្បីៗ ដូចជាលោក ខេមរៈ សិរីមន្ត, កញ្ញា តន់ ចន្ទ័សីមា, ក្រុមលោក លីម តិចម៉េង , ក្រុមកំប្លែង នាយ ពាក់មី។  

អតិថិជនដែលចូលរួមទស្សនាការតាំងពិព័ណ៌នឹងទទួលបានការប្រឹក្សាយោបល់ភ្លាមៗ ហើយនឹងទទួលបានវត្ថុអនុស្សាវរីយ៍ពីបណ្តាក្រុមហ៊ុននានា ពិសេសនឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ រាល់ការបញ្ជាទិញរថយន្តនៅតាមស្ទង់របស់ក្រុមហ៊ុននីមួយៗ។

ក្រៅពីនោះ ក្រុមហ៊ុន ឃីត ផារ៉ាដាយ នឹងរៀបចំសួនកំសាន្តសម្រាប់កុមារ ( Playground) លេងកំសាន្តដោយឥតគិតថ្លៃ ព្រមទាំងមានការផ្ដល់ម្ហូបអាហារ ភេសជ្ជៈផ្សេងៗដោយក្រុមហ៊ុន សេង ហុកហេង ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ដៃគូរសហការចូលរួមតាំងពិព័រទាំងអស់ និងអតិថិជនចូលរួមទស្សនាផងដែរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក