កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១

អន្តរជាតិ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan មានវត្តមានទៅកាន់ប្រទេសជិតខាងគឺអ៊ីរ៉ាក់ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏កំរបំផុតមួយ ក្នុងគោលបំណងពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួនរួមមានបញ្ហាទឹក, ប្រេង និងបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលសុទ្ធសឹងតែត្រូវគេរំពឹងថានឹងស្ថិតនៅលើរបៀបវារៈកំពូលៗសម្រាប់ដំណើរទស្សនកិច្ចនេះ។ ទូរទស្សន៍​រដ្ឋ​បានបង្ហាញថា លោក Erdogan ត្រូវ​បាន​ស្វាគមន៍ដោយកងកិត្តិយសយោធាអ៊ីរ៉ាក់ជាមួយនឹងវត្តមានលោក​នាយករដ្ឋមន្ត្រី Mohamed Shia al-Sudani នៅឯអាកាសយានដ្ឋាន​អន្តរជាតិរដ្ឋធានី Baghdad អមដោយកងព្យុហយាត្រាប្រគំភ្លេងជាតិអ៊ីរ៉ាក់ និងតួកគីផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋរបស់តួកគីបានជួបជជែកពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ាក់ លោក Abdel Latif Rashid ដែលលោក Erdogan បានថ្លែងទៅកាន់ប្រធានាធិបតីអ៊ីរ៉ាក់ថា តួកគីរំពឹងថានឹងមានការប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករ PKK ហើយអ៊ីរ៉ាក់ត្រូវតែកម្ចាត់អំពើភេរវកម្មគ្រប់ទម្រង់។ គួរឱ្យដឹងថា បក្សពលករឃឺត (PKK) ដែលបានប្រយុទ្ធបះបោររាប់ទស្សវត្សមកហើយទល់នឹងតួកគីនោះ ត្រូវរដ្ឋាភិបាលក្រុងអង់ការ៉ា ព្រមជាមួយសម្ព័ន្ធមិត្តប្រទេសលោកខាងលិចចាត់ទុកក្រុមនេះថាជាក្រុមភេរវកម្ម។

បន្ថែមពីលើជំនួបជាមួយលោក Abdel Latif Rashid ប្រធានាធិបតីតួកគីក៏គ្រោងនឹងជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mohamed Shia al-Sudani ផងដែរ មុននឹងបន្តដំណើរទៅកាន់ទីក្រុង Erbil រដ្ឋធានី​នៃ​តំបន់ Kurdistan ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។ គួរឱ្យដឹងថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់់លោក Recep Tayyip Erdogan រាប់ចាប់តាំងពីឆ្នាំ២០១១មក។ 

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលនៃភាព​តានតឹង​ក្នុង​តំបន់​បាន​កើន​ឡើង​ដោយសារបញ្ហាសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស ក៏ដូចជាការវាយប្រហារគ្នារវាងរដ្ឋអ៊៊ីស្រាអែល និងអ៊ីរ៉ង់។ លោក Farhad Alaaldin ទីប្រឹក្សាកិច្ចការបរទេសរបស់នាយករដ្ឋមន្រ្តីអ៊៊ីរ៉ាក់ថ្លែងថា ប្រធានបទសំខាន់ៗដែលលោក Erdogan នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ីរ៉ាក់រួមមាន ការវិនិយោគ,ពាណិជ្ជកម្ម, ទិដ្ឋភាពសន្តិសុខរួមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ហានៃការគ្រប់គ្រង និងធនធានទឹក។ លោក Alaaldin រំពឹងថានឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនក្នុងអំឡុងពេលទស្សនកិច្ចនេះ។

កិច្ចការងាររួមគ្នាលើការគ្រប់គ្រង និងធនធានទឹកគឺជាចំណុចសំខាន់នៃកិច្ចពិភាក្សា ដោយរដ្ឋធានីបាដាដរបស់អ៊ីរ៉ាក់បានរិះគន់យ៉ាងខ្លាំងចំពោះទំនប់ទឹកផ្នែកខាងលើដែលសាងសង់ដោយតួកគីនៅលើដងទន្លេ Tigris និង Euphrates ដែលបានធ្វើឱ្យបញ្ហានៃកង្វះខាតទឹកធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់នៅក្នុងប្រទេសអ៊ីរ៉ាក់។ លោក Recep Tayyip Erdogan ក៏បានបញ្ជាក់ដែរថា បញ្ហាទឹកនឹងក្លាយជា "ចំណុចសំខាន់បំផុតមួយ" នៃដំណើរទស្សនកិច្ចរបស់លោកតបតាមការអញ្ជើញរបស់ភាគីអ៊ីរ៉ាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក