ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ

អន្តរជាតិ៖ កងកម្លាំងយោធាហ្វីលីពីន និងសហរដ្ឋអាមេរិករាប់ពាន់នាក់បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាមួយនៅលើទឹកដីហ្វីលីពីននាថ្ងៃទី២២ ខែមេសានេះ ខណៈក្ដីព្រួយបារម្ភអំពីជម្លោះជាមួយចិនកាន់់តែកើនឡើងនៅក្នុងតំបន់។ គួរឱ្យដឹងថា សមយុទ្ធប្រចាំឆ្នាំដែលគេឱ្យឈ្មោះជាភាសាតាកាឡុករបស់ហ្វីលីពីនថា "Balikatan" ឬមានន័យជាភាសាខ្មែរថា "ស្មាទល់ស្មា" បានធ្វើឡើងនៅឯតំបន់ភាគខាងជើង និងខាងលិចប្រទេសហ្វីលីពីន ពោលគឺតំបន់កៀកទៅនឹងសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់។

ឧត្តមសេនីយឯក William Jurney មេបញ្ជាការកងម៉ារីនអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានថ្លែងអំឡុងការបើកសមយុទ្ធយោធានេះថា៖."យើងនឹងបង្ហាញប្រជាជនហ្វីលីពីន និងពិភពលោកអំពីភាពប្រសើរឡើង ហើយយើងនឹងមិនបញ្ឈប់សកម្មភាពរបស់យើងឡើយ"។ លោកបន្តថា៖ "ពេលដែលស្ថានភាពយើងកាន់តែប្រសើរឡើង មានន័យថាហ្វីលីពីននឹងកាន់តែរឹង​មាំ សុវត្ថិភាព និង​កាន់​តែ​មានភាពកក់ក្ដៅ"។ 

គួរឱ្យដឹងថា ក្នុងគោលបំណងទប់ស្កាត់ទៅនឹងការកើនឡើងនូវឥទ្ធិពលរបស់ចិន សហរដ្ឋអាមេរិកបាននិងកំពុងពង្រឹងសម្ព័ន្ធភាពជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះរួមទាំងហ្វីលីពីនផងដែរ។ រដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីម៉ានីលគឺជាសម្ព័ន្ធមិត្តនៃសន្ធិសញ្ញា ហើយបានពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅ ជាពិសេសគឺចាប់តាំងពីការចូលកាន់តំណែងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos កាលពីឆ្នាំ២០២២។

លោកវរសេនីយ៍ឯក Michael Logico នៃភាគីហ្វីលីពីនបានថ្លែងមកកាន់អ្នកសារព័ត៌មាននៅមុនសមយុទ្ធនេះចាប់ផ្តើមថា៖ "ជាមួយគោលបំណងនៃការត្រៀមកងកម្លាំងប្រដាប់អាវុធ ជាហេតុនាំឱ្យមានសមយុទ្ធនេះ ក្នុងការរៀបចំត្រៀមសម្រាប់សង្គ្រាម។ ប្រសិនយើងពុំបានត្រៀមជាមុនទេនោះ នឹងអាចនាំឱ្យមានផលអវិជ្ជមានដល់ប្រទេស"។ គួរឱ្យដឹងថា នៅក្នុងសមយុទ្ធ Balikatan នេះនឹងមានវត្តមាននៃការចូលរួមពីសំណាក់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនជាលើកដំបូងបង្អស់ ពោលគឺក្រោយពេលដែលមានការប្រឈមមុខគ្នាជាច្រើនលើករវាងកងនាវារបស់ខ្លួន ទល់នឹងឆ្មាំសមុទ្រចិន។ 

បន្ថែមពីលើនេះ សមយុទ្ធយោធាដូចគ្នានេះដែរនឹងធ្វើឡើងនៅក្នុងខេត្ត Cagayan និង Batanes ដែលស្ថិតនៅភាគខាងជើងប្រទេសហ្វីលីពីន និងមានចម្ងាយមិនដល់ ៣០០គីឡូម៉ែត្រផងពីកោះតៃវ៉ាន់។ ឆ្លើយតបនឹងសកម្មភាពនេះ ក្រសួងការបរទេសចិនបានចោទប្រកាន់ភាគីអាមេរិកថាបាន "បង្កការប្រឈមមុខដាក់គ្នាផ្នែកយោធា" និងបានព្រមានហ្វីលីពីនឱ្យ "ឈប់ដើរលើផ្លូវខុស"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក