ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយចែកជូនដល់ពលរដ្ឋ៣២៤គ្រួសារនៅក្នុងតំបន់ក្រហមក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ: លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បាននាំយកអំណោយស្បៀង ទៅចែកជូនពលរដ្ឋចំនួន៣២៤គ្រួសារ ស្ថិតនៅ "តំបន់ក្រហម" តំបន់បិទខ្ទប់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ភូមិសាស្រ្តក្រុងសិរីសោភ័ណ។

ក្នុងឱកាសនោះលោក អ៊ុំ រាត្រី ក៏បានលើកឡើងថាក្នុងដំណាក់កាលនៃការបិទខ្ទប់នេះសូមបងប្អូនចូលរួមថែរក្សាសុខភាពឲ្យបានល្អ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវិធានការសុខាភិបាលក្នុងពេលធ្វើចត្តាឡីស័ក។ ជាមួយគ្នានោះដោយមានការគិតគូរពីសុខទុកបងប្អូនពលរដ្ឋ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែចាត់ក្រុមការងារនាំយកអំណោយមកចែកជូនដល់បងប្អូនពលរដ្ឋ សម្រាបដោះស្រាយបញ្ហាប្រចាំថ្ងៃពិសេសក្នុងដំណាកកាលនៃការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានោះលោកបានលើកឡើងថាក្នុងនាមថ្នាក់ដឹកនាំ ពិសេសសម្តេចមិនដែលទុកបងប្អូនណាម្នាក់ចោលឡើយ សម្តេចតែងតែរួមសុខ រួមទុក្ខជាមួយបងប្អូនទោះក្នុងដំណាក់កាលណាក៏ដោយ។ មួយវិញទៀតបើសិនបងប្អូនជួបបញ្ហាខ្វះខាតស្បៀងក្នុងកំឡុងពេលធ្វើចត្តាឡីស័ក ពិសេសនៅក្នុងតំបន់ហាមឃាត់ សូមទាក់ទង់ទៅអាជ្ញាធរដើម្បីធ្វើកាដោះស្រាយជូនឲ្យបានទាន់ពេលវេលា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក