វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

គណបក្សកាន់អំណាចនៃកោះម៉ាល់ឌីវទំនងជានឹងឈ្នះការបោះឆ្នោតសភាជាតិ ២០២៤

ម៉ាល់ឌីវ៖ បើតាមប្រភពពីស្ថាប័នព័ត៌មានក្នុងស្រុកបានឱ្យដឹងនៅថ្ងៃទី២១ ខែមេសានេះថា គណបក្សកាន់អំណាចរបស់ម៉ាល់ឌីវនឹងឈ្នះការបោះឆ្នោតសាជាថ្មីជាមួយសំឡេងគាំទ្រ ២/៣ ក្នុងការបោះឆ្នោតសភាជាតិ ដែលតាមការប៉ាន់ស្មានលទ្ធផលខាងលើនេះមានន័យថា ម៉ាល់ឌីវដែលជាប្រទេសដែនកោះនេះនឹងខិតទៅកៀកកាន់តែជិតស្និទជាមួយរដ្ឋាភិបាលចិនបន្ថែម ក៏ដូចជាងាកចេញកាន់តែឆ្ងាយពីមហាអំណាចក្បែរខាងរបស់ខ្លួនគឺឥណ្ឌា។ 

ប្រភពដដែលបានឱ្យដឹងថា សមាជជាតិប្រជាជន (PNC) របស់លោកប្រធានាធិបតី Mohamed Muizzu ត្រូវបានគេរំពឹងថានឹងឈ្នះយ៉ាងហោចណាស់ ៦២អាសនៈក្នុងចំណោម ៩៣អាសនៈនៃសភាជាតិ ខណៈដែលគណបក្សប្រជាធិបតេយ្យម៉ាល់ឌីវ (MDP) ដែលជាបក្សប្រឆាំងដ៏សំខាន់ត្រូវបានគេព្យាករណ៍ថានឹងយកក្ដោបក្ដាប់បាន ១៥អាសនៈ។

គួរឱ្យដឹងថា ទាំងរដ្ឋាភិបាលឥណ្ឌា និងរដ្ឋាភិបាលចិនកំពុងព្យាយាមអន្ទងទាក់ទាញចិត្តជាមួយរដ្ឋាភិបាលម៉ាល់ឌីវ ក្នុងចេតនាបង្កើនឥទ្ធិពលរបស់ខ្លួននៅលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កាលពីឆ្នាំមុន លោក Mohamed Muizzu ដែលទើបឈ្នះឆ្នោត បានប្រកាសបញ្ចប់គោលនយោបាយឥទ្ធិពលឥណ្ឌា "India First" ដែលធ្វើឱ្យទំនាក់ទំនងជាមួយរដ្ឋាភិបាលញូវដេលីពោរពេញដោយភាពតានតឹងមួយរយៈពេល។ ជាមួយនឹងការបង្វែរទំនោរទៅកាន់រដ្ឋាភិបាលចិន ម៉ាល់ឌីវបានប្រកាសអំពាវនាវឱ្យយោធាឥណ្ឌារាប់រយនាក់ចាកចេញពីមូលដ្ឋានដែលខ្លួនធ្លាប់ឈរជើងនៅលើកោះម៉ាល់ឌីវ។ 

គួរឱ្យដឹងថា សម្រាប់ការបោះឆ្នោតសភាជាតិនេះ ពលរដ្ឋនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន ៩៣រូបចេញពីបេក្ខភាពចំនួន ៣៦៨នាក់សម្រាប់អាណត្តិក្នុងសភារយៈពេល ៥ឆ្នាំ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម៉ាល់ឌីវបានប្រកាសថា ចំនួនប្រជាពលរដ្ឋចូលរួមការបោះឆ្នោតនេះមានសរុបចំនួន ៧២,៩ភាគរយ ទាបជាងកាលពីឆ្នាំ២០១៩ ដែលមានចំនួនអ្នកបោះឆ្នោតសរុប ៨២ភាគរយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក