ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្រ្តីជំនាញខេត្តបាត់ដំបងបង្ក្រាបគ្រឿងក្នុងជ្រូកជាងកន្លះតោនដែលវេចខ្ចប់ខុសស្តង់ដារ និងខូចគុណភាព

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំដី នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ និងវរៈសេនានគរបាលការពារព្រំដែន ធ្វើការដុតកម្ទេចបំណែកគ្រឿងក្នុង  និងផ្នែកខ្លះទៀតនៃសត្វជ្រូកចំនួន១០ការ៉ុង មានទម្ងន់សរុប ៥០០គីឡូក្រាម ដែលវេចខ្ចប់គ្មានអនាម័យតាមស្តង់ដារ និងខូចគុណភាពមិនអាចប្រើប្រាស់បាន។

បើតាមប្រភពដដែលបានបញ្ជាក់ថា បំណែកគ្រឿងក្នុងជ្រូកទាំងនេះ មន្រ្តីជំនាញបានដកហូតពីម្ចាស់ទំនិញដែលព្យាយាមលួចដឹកជញ្ជូនចូលមកទឹកដីកម្ពុជា តាមមាត់ច្រករបៀងក្នុងភូមិសាស្ត្រស្រុកសំពៅលូន នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក