សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្រ្តីកម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមានយន្តហោះដំបូងរបស់ Air Asia Cambodia

រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះយន្តហោះគ្រឿងទី១ របស់ក្រុមហ៊ុន Air Asia Cambodia ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ។ 

សម្តេចធិបតីបានសំដែងនូវការស្វាគមន៍វត្តមានយន្តហោះគ្រឿងទី១នេះ ដែលមានការរចនានូវរូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត ដោយយន្តហោះនេះនឹងត្រូវត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បងនៅថ្ងៃទី៣០ ខែមេសាខាងមុខ ដើម្បីទទួលបានវិញ្ញាបនបត្រប្រតិបត្តិករហោះហើរផ្លូវការ។ ដោយឡែក យន្តហោះនេះនឹងត្រៀមខ្លួនរៀបចំដំណើរការហោះហើរជាផ្លូវការនាថ្ងៃទី០២ ខែឧសភាដើមខែក្រោយតែម្តង។ 

សូមបញ្ជាក់ថា កាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន ៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ជើងក្នុងមួយថ្ងៃផងដែរ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនាពេលខាងមុខ។ នេះបើតាមការបញ្ជាក់បន្ថែមនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក