ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ ហ៊ុន សែន រំលេចសារផ្តាំផ្ញើចុងក្រោយដ៏មានអត្ថន័យរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា

រាជធានីភ្នំពេញ៖ នារាត្រីថ្ងៃទី២០ ខែមេសានេះ នៅលើបណ្ដាញសង្គមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានគូសរំលឹកនូវអនុស្សាវរីយ៍ ព្រមទាំងសារផ្តាំផ្ញើដ៏មានអត្ថន័យរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា និងបានសំដែងនូវការចូលរួមរំលែកទុក្ខសាជាថ្មីទៅកាន់ក្រុមគ្រួសារនៃសពសាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះ។ 

ក្នុងសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោបញ្ជាក់ថា លោកសាស្ត្រាចារ្យ (សំបូរ មាណ្ណារ៉ា) មុនពេលចែកឋានលោកបានឆ្លៀតផ្តែផ្តាំកូនចៅជំនាន់ក្រោយដែលសារនេះមានសារៈសំខាន់ខ្លាំងណាស់។ សម្តេចក៏បានបន្ថែមថា កាលពីយប់មិញនេះ សម្តេចនៅតាមដានជម្ងឺរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា រហូតម៉ោង៣ទៀបភ្លឺ នៅពេលដែលសម្ដេចភ្ញាក់ពីដំណេក និងទទួលបាននូវដំណឹងដ៏សែនអាក្រក់គឺមរណភាពរបស់លោកសាស្រ្តាចារ្យ។

នៅក្នុងខ្លឹមសារដែលបង្ហោះជាងកន្លះម៉ោងមុននេះ សម្តេចតេជោបានរំលេចថា "សារផ្ដាំផ្ញើចុងក្រោយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដាស់តឿនកុលបុត្រកុលធីតាខ្មែរគ្រប់រូបក្នុងការថែរក្សា ការពារ និងលើកតម្កើងមរតកវប្បធម៌ជាតិឱ្យគង់វង្សជានិរន្តរ៍តទៅ។ ទោះបីពេលនេះ លោកសាស្ត្រាចារ្យបានឃ្លាតកាយឆ្ងាយពីពួកយើងហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប។"

ក្នុងនោះផងដែរ សម្តេចតេជោក៏បានសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំតាមរយៈសំណេរដូចតទៅ៖ "សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជូនចំពោះក្រុមគ្រួសារសពលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ។ ការបាត់បង់លោកសាស្ត្រាចារ្យមិនត្រឹមតែជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌សម្រាប់ភរិយា កូនៗ និងចៅៗតែប៉ុណ្ណោះទេ គឺជាការបាត់បង់ក៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជាទាំងមូល។ សូមអរគុណលោកសាស្ត្រាចារ្យដែលបានជួយខ្ញុំនិងកូនប្រុសខ្ញុំក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ ជំនួយរបស់ខ្ញុំនិងភរិយា១០មុឺនដុល្លារដើម្បីព្យាបាលកាលពី២ខែមុនមិនអាចជួយជីវិតលោកសាស្ត្រាចារ្យបានទេប្រហែលមកពីយឺតពេល។ ខ្ញុំសូមជូនដំណើរលោកសាស្ត្រាចារ្យត្រឹមនេះនិងសូមជំរាបលាដោយគ្មានពេលជួបវិញ"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក