ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលនឹងរៀបចំពេទ្យបង្អែកខេត្តសៀមរាបទៅជាពេទ្យតំបន់នៅត្រឹមឆ្នាំ២០៣០

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីការរៀបចំមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តកំពង់ចាមអោយក្លាយទៅជាពេទ្យតំបន់នៅត្រឹមឆ្នាំ២០៣០។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនឹងពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទំនើប និងមានសមត្ថភាពជាពិសេសប្រែក្លាយមន្ទីរពេទ្យខេត្តសៀមរាប និងខេត្តកំពង់ចាមឲ្យទៅជាពេទ្យតំបន់ដែលផ្ដល់លក្ខណៈងាយស្រួលទៅដល់ប្រជាពលរដ្ឋក្នុងការស្វែងរកសេវាសុខាភិបាល។

ជាមួយនឹងការប្រែក្លាយទៅជាពេទ្យតំបន់សម្ដេចធិបតីបានបញ្ជាឲ្យក្រសួងសុខាភិបាលរៀបចំបណ្ដុះបណ្ដាលពេទ្យឲ្យគ្រប់គ្រាន់ជៀសវាងមានការខ្វះខាតទៅថ្ងៃខាងមុខពេលមន្ទីរពេទ្យដាក់ដំណើរការ។

សម្ដេចថា៖ «ពេទ្យបើកហើយ ឧបករណ៍មានហើយ ត្រូវមានពេទ្យព្យាបាល»។

សម្ដេចបានលើកឡើងថា ជាមួយនឹងការពង្រីកសមត្ថភាពទៅជាពេលតំបន់មន្ទីរពេទ្យនៅក្នុងខេត្តសៀមរាបនឹងទទួលការវះកាត់ព្យាបាលជំងឺបេះដូងនិងជំងឺដែលធ្ងន់ធ្ងរមួយចំនួនទៀតដូចជាមហារីកផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក