វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

នគរបាលកម្ពុជា សហការជាមួយនគរបាលកូរ៉េ ចាប់ខ្លួនជនសង្ស័យម្នាក់ មាននិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ

ភ្នំពេញ៖ បន្ទាប់ពីបានទទួលព័ត៌មានពីនគរបាលកូរ៉េ ពីមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមាននិវេទន៍ក្រហមនគរបាលអន្តរជាតិ នគរបាលកម្ពុជាបានសហការចាប់ខ្លួនបានជនជាតិចិនម្នាក់។

មន្ទីរប្រឆាំងគ្រឿងញៀន បានចាត់កម្លាំងជំនាញអោយធ្វើការស៊ើបអង្កេតចាប់តាំងពីដើមខែមីនា អស់រយៈពេលជាងមួយខែ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យ (មាននិវេទន៍ក្រហមនគរបាលអន្តរជាតិ) នៅចំណុចតាមបណ្តោយ ផ្លូវ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងឆែកឆេរទីតាំងស្នាក់នៅរបស់ជនល្មើស នៅចំណុចខុនដូរ អិល បឹងកេងកង៣ ផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ LI MINGXUE ភេទប្រុស ជនជាតិចិន ដោយវត្ថុតាងចាប់យកបានរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៧០២,៧៩ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៣,៥៨ ក្រាម។ សរុបគ្រឿងញៀនចាប់យក ទម្ងន់ ៧០៦,៣៧ក្រាម។

ជនសង្ស័យខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក