លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អាកាសយានដ្ឋាន Hamad ប្រទេសកាតាជាប់លេខ១ ជាអាកាសយានដ្ឋានល្អបំផុត ខណៈអាកាសយានដ្ឋាន Changi សិង្ហបុរីធ្លាក់មកចំណាត់ថ្នាក់លេខ២

កម្សាន្ត៖ ស្ថាប័នចាត់ថ្នាក់ការដឹកជញ្ជូនតាមផ្លូវអាកាស Skytrax ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានផ្តល់ចំណាត់ថ្នាក់កំពូលប្រចាំឆ្នាំ២០២៤ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ហាម៉ាដ (Hamad International Airport) នារាជធានីដូហា ប្រទេសកាតា ខណៈអាកាសយានដ្ឋានរបស់ប្រទេសសិង្ហបុរី (Changi International Airport) គ្រងតំណែងចំណាត់ថ្នាក់លេខ២ក្នុងតារាង។

នៅក្នុងពិធីប្រគល់ពានរង្វាន់នៅឯពិព័រណ៍ស្ថានីយអ្នកដំណើរឆ្នាំ២០២៤ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ អាកាសយានដ្ឋាន Hamad ក៏ទទួលបានពានរង្វាន់ចំនួន ២ផ្សេងទៀតផងដែររួមមាន៖ ពានរង្វាន់ហាងទំនិញក្នុងអាកាសយានដ្ឋានល្អជាងគេ ព្រមទាំងពានរង្វាន់អាកាសយានដ្ឋានល្អជាងគេបំផុតប្រចាំតំបន់មជ្ឈិមបូព៌ា។ 

គួរបញ្ជាក់ថា ជិតមួយទស្សវត្សនេះ អាកាសយានដ្ឋាន Hamad របស់កាតាបានអភិវឌ្ឍន៍ខ្លួនកាន់តែល្អឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំ២០២៣ កន្លងទៅអាកាសយានដ្ឋានេះទទួលបានកំណើនជើងហោះហើរប្រហែល ៣១ភាគរយ និងមានភ្ញៀវទេសចរណ៍ធ្វើដំណើរនៅទីនេះជាង ៤៥លាននាក់ ជាមួយជើងហោះហើរជាង ២៥០គោលដៅ។ ដោយឡែក នៅក្នុងចំណាត់ថ្នាក់លេខ ២ អាកាសយានដ្ឋាន Changi របស់សិង្ហបុរីដែលជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានល្អបំផុតកាលពីឆ្នាំ២០២៣ ក៏បានគ្រងតំណែងជាអាកាសយានដ្ឋានល្អបំផុតប្រចាំទ្វីបអាស៊ី ព្រមទាំងពានរង្វាន់ផ្នែកសេវាកម្មអន្តោប្រវេសន៍ល្អបំផុតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សណ្ឋាគារ Crowne Plaza នៃអាកាសយានដ្ឋាន Changi របស់សិង្ហបុរី ក៏ជាប់ឈ្មោះជាសណ្ឋាគារក្នុងអាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោកជាលើកទី៩របស់ខ្លួន។ 

ដោយឡែក តារាងនៃអាកាសយានដ្ឋានល្អជាងគេបំផុតទាំង ១០ ប្រចាំឆ្នាំ២០២៤ ដែលវាយតម្លៃដោយស្ថាប័ន Skytrax រួមមាន៖ 

១. អាកាសយានដ្ឋាន Hamad ទីក្រុងដូហា ប្រទេសកាតា

២. អាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី

៣. អាកាសយានដ្ឋាន Incheon ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

៤. អាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន

៥. អាកាសយានដ្ឋាន Narita ទីក្រុងតូក្យូ ប្រទេសជប៉ុន

៦. អាកាសយានដ្ឋាន Charles de Gaulle ទីក្រុងប៉ារីស ប្រទេសបារាំង

៧. អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Dubai រាជាណាចក្រអារ៉ាប់រួម

៨. អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Munich ប្រទេសអាល្លឺម៉ង់

៩. អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Zurich ប្រទេសស្វីស

១០. អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Istanbul ប្រទេសតួកគី៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក