ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប៉ូលិសបាញ់សម្លាប់សត្វចៀមឈ្មោលមួយក្បាល ក្រោយហេតុការណ៍៍ស្លាប់ប្តីប្រពន្ធវ័យចំណាស់ពីរនាក់

នូវែលហ្សេឡង់៖ អាជ្ញាធរ និងបណ្ដាញព័ត៌មានរបស់នូវែលហ្សេឡង់បានឱ្យដឹងថា ចៀមឈ្មោលមួយក្បាលត្រូវបានប៉ូលិសសម្រេចចិត្តបាញ់សម្លាប់ ដោយសារតែសត្វចៀមនេះត្រូវបានគេចោទថាវាគឺជាមូលហេតុដែលបណ្ដាលឱ្យប្ដីប្រពន្ធវ័យចំណាស់មួយគូបានបាត់បង់ជីវិតនៅឯកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង។ គួរឱ្យដឹងថា បុរស និងស្រ្តីវ័យចំណាស់ពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់ខ្លួនស្ថិតនៅភាគខាងលិចទីក្រុង Auckland កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសាម្សិលមិញនេះ។ 

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ប៉ូលិសនូវែលហ្សេឡង់បញ្ជាក់ថា សត្វចៀមដែលត្រូវបានបាញ់សម្លាប់នេះត្រូវបានគេប្រទះឃើញក្នុងកសិដ្ឋាននៃផ្ទះកើតហេតុតែម្តង ពេលដែលសមត្ថកិច្ចបានទទួលការរាយការណ៍។ ប៉ូលិសក៏បានបញ្ជាក់ថា នៅមានជនរងគ្រោះដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់ទៀតក៏ត្រូវបានគេរាយការណ៍ថារងរបួសពីការវាយប្រហារដោយចៀមឈ្មោលនោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ​ នៅពេលដែលប៉ូលិសទៅដល់កន្លែងកើតហេតុ ក៏ប្រឈមនឹងការប៉ះទង្គិចពីសត្វចៀមនោះដូចគ្នា ទើបប៉ូលិសសម្រេចចិត្តបាញ់សម្លាប់ចៀមនោះនៅកន្លែងកើតហេតុតែម្តង។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ក្មួយប្រុសរបស់ប្តីប្រពន្ធវ័យចំណាស់រងគ្រោះទាំងពីរនាក់និយាយថា ប្តីប្រពន្ធវ័យចំណាស់ទាំងពីរមានវ័យជាង ៨០ឆ្នាំទៅហើយ និងបានស្លាប់ក្រោយប៉ះទង្គិចពីការវាយប្រហារពីសត្វចៀមឈ្មោលនោះ។ យ៉ាងណាមិញ ប៉ូលិសក៏បានបញ្ជាក់ផងដែរថា សាកសពប្តីប្រពន្ធទាំងពីរកំពុងត្រូវបានស៊ើបអង្កេតស្វែងរកមូលហេតុនៃការស្លាប់ ហើយលទ្ធផលកោសលវិច័យនឹងត្រូវបង្ហាញនាថ្ងៃសុក្រនេះ។ 

គួរបញ្ជាក់ថា ប្រទេសនូវែលហ្សេឡង់គឺជាប្រទេសដែនកោះដែលមានប្រជាជនប្រមាណជា ៥លាននាក់ ប៉ុន្តែចំនួនសត្វចៀមនៅក្នុងប្រទេសនេះត្រូវគេប៉ាន់ស្មានថាមានប្រមាណជា ២៥លានក្បាលឯណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក