ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហរដ្ឋអាមេរិកបោះឆ្នោតវេតូសេចក្ដីព្រាងសមាជិកភាព UN របស់ប៉ាឡេស្ទីន ខណៈអង់គ្លេស និងស្វីសបោះឆ្នោតអនុប្បវាទ

អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសាម្សិលមិញនេះ សហរដ្ឋអាមេរិកបានធ្វើឱ្យការស្នើសុំទទួលស្គាល់ជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីនត្រូវខកខានសាជាថ្មី ពោលគឺសហរដ្ឋអាមេរិកបានបោះឆ្នោតវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីបដិសេធសិទ្ធិអំណាចប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាតិ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចបោះឆ្នោតវេតូទៅលើសេចក្ដីព្រាងមួយស្ដីពីដែលជាសេចក្ដីសម្រេចផ្តល់​អនុសាសន៍​ដល់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​មាន​សមាជិក​ចំនួន ១៩៣ប្រទេស​ថា “រដ្ឋ​ប៉ាឡេស្ទីន​នឹងត្រូវ​បាន​ចូល​ជា​សមាជិក​របស់អង្គការសហប្រជាជាតិ”។ គួរបញ្ជាក់ផងដែរថា អង់គ្លេស និងស្វីសបានសម្រេចចិត្តបោះឆ្នោតអនុប្បវាទ ខណៈ​សមាជិក​ក្រុមប្រឹក្សា​ចំនួន ១២ ប្រទេសផ្សេងទៀត​បាន​បោះឆ្នោត​យល់ព្រម។

សហរដ្ឋអាមេរិកថ្លែងថា រដ្ឋប៉ាឡេស្ទីនឯករាជ្យគួរតែត្រូវបានបង្កើតឡើងតាមរយៈការចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន ហើយមិនមែនអាចបង្កើតឡើងតាមរយៈចំណាត់ការណាមួយរបស់អង្គការសហប្រជាជាតិនោះទេ។ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បានថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ "សហរដ្ឋអាមេរិកសូមបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណោះស្រាយរដ្ឋឯករាជ្យពីរ (អ៊ីស្រាអែល-ប៉ាឡេស្ទីន) ក៏ប៉ុន្តែការបោះឆ្នោតវេតូនេះមិនឆ្លុះបញ្ចាំងពីការប្រឆាំងទៅនឹងភាពជារដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីនទេ ប៉ុន្តែផ្ទុយទៅវិញគឺជាការបង្ហាញនូវការទទួលស្គាល់ថា ការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីនគឺជាការកកើតឡើងដោយការចរចាផ្ទាល់របស់ភាគីទាំងពីរ"។ 

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានថ្កោលទោសទៅលើការបោះឆ្នោតវេតូពីសំណាក់សហរដ្ឋអាមេរិក ដោយពិពណ៌នាថាទង្វើនេះ "គ្មានសមធម៌, អសីលធម៌ និងអយុត្តិធម៌" ដោយបញ្ជាក់់ការបោះឆ្នោតវេតូនេះគឺជាការជំទាស់ទៅនឹងឆន្ទៈរបស់សហគមន៍អន្តរជាតិ ដែលគាំទ្រយ៉ាងខ្លាំងដល់សមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ លោក Riyad Mansour បានបញ្ជាក់ថាប្រាប់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិក្រោយការបោះឆ្នោតនេះថា ទោះបីជាដំណោះស្រាយដោយការបោះឆ្នោតនេះមិនទទួលបានជោគជ័យក៏ដោយ ប៉ុន្តែមិនអាចបញ្ឈប់ឆន្ទៈ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីនបានឡើយ។ 

គួរឱ្យដឹងថា ប៉ាឡេស្ទីនបានខិតខំព្យាយាមក្នុងការស្វែងរកភាពជាសមាជិកពេញលេញនៃអង្គការសហប្រជាជាតិ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងនៅតំបន់ហ្គាហ្សា និងបានអូសបន្លាយពេលជាង ៦ខែកន្លងមក ដែលបច្ចុប្បន្នកងកម្លាំងអ៊ីស្រាអែលកំពុងព្យាយាមពង្រីកខ្លួន និងតាំងមូលដ្ឋាននៅតំបន់ West Bank បន្ថែមទៀត ដែលសកម្មភាពនេះត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាជារឿងខុសច្បាប់។ ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាទាំង 12 ដែលបានបោះឆ្នោតគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចនេះ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan និយាយថា៖ "វាពិតជាគួរឱ្យសោកស្ដាយណាស់! ព្រោះការបោះឆ្នោតរបស់អ្នកនឹងជំរុញឱ្យមានការបដិសេធសមាជិកភាពរបស់ប៉ាឡេស្ទីនកាន់តែខ្លាំង ជាពិសេសនឹងធ្វើឱ្យសន្តិភាពស្ទើរតែមិនអាចកើតមានឡើងបាន"៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក