លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ប្រទេសជប៉ុនសម្រេចដាក់ខេត្តក្រុងចំនួន២១ ក្នុងភាពអាសន្ន

ជប៉ុន: ខេត្តក្រុងចំនួន២១ ត្រូវបានរដ្ឋាភិបាលជប៉ុនសម្រេចដាក់ក្នុងភាពអាសន្ន ដែលរួមមានដូចជាខេត្ត Hokkaido, Miyagi, Gilu, Aichi, Mie, Shiga, Okayarna, Hiroshima, Kanagawa, Saitama, Chiba, Osaka, Okinawa, Ibaraki, Tochigi, Gunma, Shizuoka, Kyoto, Hyogo, Fukuoka និងទីក្រុងតូក្យូ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី Delta មានការកើនឡើងខ្ពស់ហើយតម្រូវការសេវាកម្មសុខាភិបាល ពិសេសតម្រូវការស្នាក់នៅមន្ទីរពេទ្យក៏កើនឡើងខ្ពស់។

ស្ថានទូតបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសជប៉ុន ជាពិសេសបងប្អូនដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តទាំង២០ខាងលើ សហការ និងប្រតិបត្តិវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងធ្វើដំណើរក្នុងករណីដែលចាំបាច់បំផុត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក