ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UEFA Champions League ចាប់ឆ្នោតបែងចែកពូលយប់នេះ

អឺរ៉ុប៖ ការប្រកួតក្របខណ្ឌក្លិបអាជីពកំពូលនៃតំបន់អឺរ៉ុប ឬ​ UEFA Champions League នឹងចាប់ឆ្នោតបែងចែកពូលរដូវកាលថ្មីរបស់ខ្លួន នាយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)។

យប់មិញនេះ ៣ក្រុមបន្ថែមទៀតត្រូវបានរកឃើញដើម្បីបង្គ្រប់ការចាប់ឆ្នោតវគ្គបែងចែងពូល រួមមាន Sheriff (ម៉ុលដាវី), Shaktar Donetsk (អ៊ុយក្រែន) និង RB Salzburg (អូទ្រីស)។

ក្លិបចំនួន ៣២ និងត្រូវបែងចែកចេញជា ៤ ប្រអប់ (POT) ដែលនឹងត្រូវចាប់ឆ្នោតបែងចែងចូលទៅកាន់ពូលចំនួន ៨ រួមមាន ពូល A ដល់ ពូល H។ សមាសភាពក្លិប POT ទាំង ៤រួមមាន៖ 

POT 1៖ Chelsea (អង់គ្លេស), Villareal (អេស្ប៉ាញ), Atletico Madrid (អេស្ប៉ាញ), Manchester City  (អង់គ្លេស), Bayern Munich (អាល្លឺម៉ង់), Inter Milan (អ៊ីតាលី), Lille (បារាំង), Sporting Lisbon (ព័រទុយហ្គាល់)។

POT 2៖ Real Madrid (អេស្ប៉ាញ), Barcelona (អេស្ប៉ាញ), Juventus (អ៊ីតាលី), Manchester United (អង់គ្លេស), Paris Saint-Germain (បារាំង), Liverpool (អង់គ្លេស), Sevilla (អេស្ប៉ាញ), Bourussia Dortmund (អាល្លឺម៉ង់)។

POT 3៖ FC  Porto(ព័រទុយហ្គាល់), Ajax Amsterdam (ហូឡង់),​ Shaktar Donetsk (អ៊ុយក្រែន), RB Leipzig (អាល្លឺម៉ង់), RB Salzburg (អូទ្រីស), Benfica (ព័រទុយហ្គាល់), Atalanta (អ៊ីតាលី), Zenit Saint Petersburg (រុស្សី)។

POT 4៖ Besiktas (ទួកគី), Dynamo Kyiv (អ៊ុយក្រែន), Club Bruuge (ប៊ែលហ្សិក), Young Boy (ស្វីស), AC Milan (អ៊ីតាលី), Malmo (ស៊ុយអែត), Wolfsburg (អាល្លឺម៉ង់), Sheriff Tiraspol(ម៉ុលដាវី)។

រូបមន្តនៃការចាប់ឆ្នោតបែងចែកពូលមិនមានការខុសប្លែកពីរដូវកាលមុនៗឡើយ ពោលគឺក្លិបដែលមកពីលីគតែមួយមិនអាច ចាប់ឆ្នោតចូលក្នុងពូលជាមួយគ្នាឡើយ។ ដោយឡែក ការប្រកួតជុំដំបូងនៃវគ្គវិលជុំក្នុងពូលនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ និង ១៥ ខែកញ្ញា ខណៈវគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នាកីឡដ្ឋាន Krestovsky Stadium ទីក្រុង St. Petersburg ប្រទេសរុស្សី៕

កីឡដ្ឋាន Krestovsky Stadium ទីក្រុង St. Petersburg ប្រទេសរុស្សី

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក