ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ

កីឡា៖ កីឡាករ និងអ្នកគាំទ្រទាំងអស់របស់ Arsenal កំពុងតែសោកស្តាយ ក្រោយធ្លាក់ទាំងមិនអស់ចិត្តដោយលទ្ធផលប្រផិតប្រផើយទល់នឹង Bayern Munich ក្នុងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ក៏ប៉ុន្តែគ្រូបង្វឹករបស់ក្លិបគឺលោក Mikel Arteta ថ្លែងថា ក្លិបនៅមាន "វត្ថុដ៏ស្រស់ស្អាតមួយ" កំពុងរង់ចាំបន្ត ពោលគឺការប្រកួតប្រជែងជើងឯកយ៉ាងស្វិតស្វាញនៅក្នុងក្របខណ្ឌ Premier League។ 

គួរបញ្ជាក់ថា បរាជ័យទល់នឹង Bayern Munich កាលពីយប់មិញនេះគឺជាការរបូតបាត់ពានរង្វាន់មួយទៀតក្នុងរដូវកាលនេះ ពោលគឺនៅសល់តែពានរង្វាន់លីគកំពូលមួយប៉ុណ្ណោះដែល Arsenal នឹងត្រូវប្រជែង ខណៈពានក្នុងស្រុក ២ផ្សេងទៀតរួមមាន FA Cup និង EFL Cup ក៏បានរបូតបាត់រួចទៅហើយដែរ។ ក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍នេះ កំពុងប្រមាញ់ពានលីគកំពូលយ៉ាងស្អិតដោយបច្ចុប្បន្នឈរនៅលេខ ២ មាន ៧១ពិន្ទុស្មើជាមួយ Liverpool តាមពីក្រោយ Man City ដែលកំពុងឈរនៅលើកំពូលតារាងចំនួន ២ពិន្ទុ។ 

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីយប់មិញ លោក Arteta និយាយថា៖ "អ្វីដែល (កីឡាករ) ត្រូវការបំផុតគឺពួកយើងនឹងនៅតែឈរក្បែរពួកគេ ដោយផ្តល់ការគាំទ្រ សេចក្ដីស្រឡាញ់ ហើយយើងនឹងត្រៀមខ្លួនបានល្អបំផុតជាមួយការប្រកួតដ៏ធំនាថ្ងៃសៅរ៍នេះ។ ទោះបីជាយើងមានភាពឈឺចាប់ជាមួយបរាជ័យនេះ ប៉ុន្តែយើងនឹងប្រកួតឱ្យអស់ពីអ្វីដែលយើងមានទល់នឹង Wolves ជាពិសេសដើម្បីពាន Premier League ដែលយើងចង់បាន"។

គួររំឮកថា នេះគឺជារដូវកាលដំបូងបង្អស់របស់ Arsenal ក្នុងពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champions League រាប់ចាប់តាំងពីឆ្នាំ២០១៧ និងជាការឈានដល់វគ្គ ៨ក្រុមចុងក្រោយជាលើកដំបូងរាប់ចាប់តាំងពីឆ្នាំ២០១០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក