ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់

ភ្នំពេញ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៥០នាក់នៅទូទាំងប្រទេស។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល៤ថ្ងៃកន្លងទៅនេះ ការគ្រប់គ្រងបញ្ហាសន្តិសុខសង្គមទូទៅមានលក្ខណៈល្អប្រសើរ ពោលគឺពុំមានអ្វីប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធ្ងន់ធ្ងរគួរឱ្យបារម្ភនោះទេ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៥០នាក់ដែលបទល្មើសទូទៅទាំងនោះមានចរិតលក្ខណៈជាសភាពការណ៍សង្គមធម្មតាទូទៅប្រចាំថ្ងៃតែប៉ុណ្ណោះ។

បើតាមលោកប ទូច សុឃៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្ងៃទីមួយ គឺថ្ងៃទី១៣ ខែមេសា សមត្ថកិច្ចក្នុងក្របខណ្ឌនៃក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសចំនួន២៣ករណី ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន ៤៤នាក់។

នៅថ្ងៃទីពីរ គឺថ្ងៃទី១៤ ខែមេសា អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបានចំនួន ២៣ករណីដោយឃាត់ខ្លួនមនុស្សចំនួន ៥០នាក់។ នៅថ្ងៃទីបី គឺថ្ងៃទី១៥ ខែមេសា បង្ក្រាបបានចំនួន ១៩ករណីដោយឃាត់ខ្លួនមនុស្សចំនួន៣៣នាក់ និងថ្ងៃចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា បង្ក្រាបបាន១៤ករណីដោយបានឃាត់ខ្លួនមនុស្សចំនួន២៧នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្ថែមថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសទូទៅបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ដោយសារសមត្ថកិច្ចបានរៀបចំផែនការការពារ ផែនការអន្តរាគមន៍ និងផែនការសង្គ្រោះយ៉ាងច្បាស់លាស់តាមគោលដៅនីមួយៗនៅទូទាំងប្រទេស ដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាជនខ្មែរកម្សាន្តសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

លោក ទូច សុឃៈ បានបញ្ជាក់ថា៖«សមត្ថកិច្ចបានលះបង់កម្លាំងកាយចិត្ត ពេលវេលាពីក្រុមគ្រួសារប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសភាពការណ៍នៃសង្គមប្រចាំថ្ងៃ។ សមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសមានប្រសិទ្ធភាពរហូតដល់៩៩ភាគរយ»។

ចំពោះករណីក្មេងទំនើង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានកត់សម្គាល់ផងដែរថា មានសញ្ញាណល្អប្រសើរដែលយុវជន យុវតីខ្មែរមានស្មារតីជាខ្មែរ ចេះយោគយល់អធ្យាស្រ័យអត់ឱនឱ្យគ្នាទៅវិញទៅមក ទោះបីជាមានសកម្មភាពប្រមូលផ្តុំចូលរួមកម្សាន្តរីករាយ រាំ ជះទឹក និងប៉ាតម៉្សៅគ្នាទៅវិញទៅមកក្នុងតំបន់សង្ក្រាន្តនៅតាមបណ្តាខេត្តទូទាំងប្រទេសក្តី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក