ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចូលឆ្នាំ៤ថ្ងៃ ខេត្តបន្ទាយមានជ័យ មានភ្ញៀវទេសចរលេងកម្សាន្ត នៅតំបន់ទេសចរណ៍នានា ជាង៨៥ម៉ឺននាក់​ធៀបនឹងឆ្នាំ២០២៣ កើនឡើងចំនួន៣២,៦៣%

បន្ទាយមានជ័យ៖ រយៈពេល៤ថ្ងៃ (ថ្ងៃទី១៣-១៦ ខែមេសា) នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃពីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តនៅតំបន់ទេសចរណ៍នានា នៅទូទាំងខេត្តបន្ទាយមានជ័យ សរុបមានចំនួន៨៦២.១៦២នាក់ ភ្ញៀវជាតិមានចំនួន៨៥៨.៧៨៨នាក់ ភ្ញៀវអន្តរជាតិចំនួន ៣.៣៧៤នាក់។

នេះបើតាមការបញ្ជាក់ពីលោក ឈឿន សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

លោក ឈឿន សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ ក៏បានឱ្យដឹងថានៅថ្ងៃទី១-មានភ្ញៀវទេសចរសរុបមានចំនួន១២៦.៤៨១នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៧៦៥នាក់, ថ្ងៃទី២ -មានភ្ញៀវទេសចរសរុបមានចំនួន១៩០.៤៣៨នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៣៨៦នាក់, ថ្ងៃទី៣-មានភ្ញៀវទេសចរសរុបមានចំនួន ២៤១.៥៥៦នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ១.០៦៩នាក់, ថ្ងៃទី៤-មានភ្ញៀវទេសចរសរុបមានចំនួន៣០៣.៦៨៧នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន១.១៥៤នាក់ ។

លោកប្រធានទេសចរណ៍ ខេត្តក៏បានបញ្ជាក់ឱ្យដឹងថាចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ បេីប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន៣២,៦៣%, ភ្ញៀវជាតិកើនឡើង ៣២,៤៣% និងអន្តរជាតិកើនឡើង ១១៨,៨០%៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក