ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកនាំពាក្យ៖ ពិធីបុណ្យចូលឆ្នាំថ្មីបង្ហាញពីទំនុកចិត្តនិងភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ បានទទួលការចូលរួមពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់ដែលគេមិនធ្លាប់មានកាលពីពេលមុន។

លោក ប៉ែន បូណា បញ្ជាក់ថា ចលនាទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ និងការសប្បាយរីករាយដ៏អធិកអធមបែបនេះបានញាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពីពលរដ្ឋខ្មែរ ក៏មានដែរភ្ញៀវទេសចរបរទេសរាប់សែននាក់បានចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

លោកលើកឡើងថា៖«ពិតណាស់ សុខសន្តិភាព ស្ថិរភាពនយោបាយក៏ដូចជាការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា បូកផ្សំនឹងការរៀបចំបានល្អរបស់រដ្ឋបាលរាជធានីខេត្តនីមួយៗផង គឺជាហេតុផលដ៏សំខាន់ដែលជំរុញឱ្យប្រជាពលរដ្ឋចូលរួមនិងសប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែ មានហេតុផលចម្បងជាងគេបំផុតមួយទៀតដែលគេមិនអាចមើលរំលងបាន នោះគឺទំនុកចិត្តនិងភាពកក់ក្តៅដែលប្រជាពលរដ្ឋខ្មែរទទួលបានជាងពេលណាៗទាំងអស់ពីថ្នាក់ដឹកនាំរបស់ខ្លួន»។

អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា កម្ពុជាមាននាយករដ្ឋមន្ត្រីថ្មីវ័យក្មេងដែលពោរពេញដោយថាមពលនិងសមត្ថភាពខ្ពស់ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ជាទីសង្ឃឹម រីឯនៅម្ខាងទៀត កម្ពុជាក៏មានអ្នកនយោបាយជើងចាស់ដែលពោរពេញដោយបទពិសោធ គ្មានគូប្រៀបគឺ សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍគ្រប់បែបយ៉ាងសម្រាប់កម្ពុជា ហើយដែលទើបតែក្លាយជាប្រធានព្រឹទ្ធសភានីតិកាលទី៥កាលពីពេលថ្មីៗនេះ។

ដូច្នេះ ឆ្នាំ២០២៤នេះ គឺជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិលើកដំបូងក្នុងអាណត្តិដឹកនាំថ្មីរបស់ឥស្សរជននយោបាយទាំងពីរដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។

លោក ប៉ែន បូណា លើកឡើងបន្ថែមថា ការចូលរួមសាទរអំណរឆ្នាំថ្មីប្រពៃណីជាតិដ៏សប្បាយរីករាយនាពេលនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែ វាកើតឡើងដោយសារទំនុកចិត្តនិងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំក៏ដូចជាចំពោះអនាគតប្រទេសជាតិដ៏ជាទីសង្ឃឹមលើសពីពេលណាៗទាំងអស់។

 អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បញ្ជាក់ថា ចំនួនទេសចរក្នុងស្រុកដ៏ច្រើនលើសលប់នេះក៏ជាសារបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសចំពោះឥស្សរជននយោបាយដ៏ខ្លាំងពូកែទាំងពីររូប គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក