ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលសម្រេចតំឡើងរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចូលនិងការដំឡើងរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនដែលនឹងចាប់អានុវត្តន៍ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងអនុក្រឹត្យស្តីពីការធ្វើសមាហរណកម្មនិងការដំឡើងរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ការសម្រេចនេះនឹងរាប់បញ្ចូលដល់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនដែលបានចូលនិវត្តន៍មុនឆ្នាំ២០១៥ ដោយប្រើប្រាស់មូលដ្ឋាននៃការគណនារបបសន្តិសុខសង្គមប្រចាំខែផ្អែកលើប្រព័ន្ធបៀវត្ស ដែលត្រូវបានកែសម្រួលក្រោយឆ្នាំ២០១៥ ជាគោល។

បើតាមអនុក្រឹត្យដដែលនោះរបបសន្តិសុខសង្គមប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨២៥ ០០០ (ប្រាំបីសែនពីរម៉ឺនប្រាំពាន់) រៀល ត្រូវដំឡើងឱ្យដល់ ៨២៥ ០០០ (ប្រាំបីសែនពីរម៉ឺនប្រាំពាន់) រៀល។

ដោយឡែកអតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលត្រូវបានធ្វើសមាហរណកម្ម និងអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលបានចូលនិវត្តន៍ចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ត្រូវបានផ្តល់របបសន្តិសុខសង្គមប្រចាំខែផ្អែក លើមូលដ្ឋាននៃការគណនាតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានដែលមានជាធរមាននៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។

សាមីខ្លួននឹងត្រូវផ្តល់របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្ន ក្នុងករណីរបបសន្តិសុខសង្គមប្រចាំខែដែលមានកំណត់ ក្នុងវាក្យខណ្ឌខាងលើ មានកម្រិតទាបជាងរបបសន្តិសុខសង្គមប្រចាំខែដែលសាមីខ្លួនកំពុងទទួលបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក