ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយបេសកកម្មអូឡាំពិកអូស្រ្តាលីមានទំនុកចិត្តខ្លាំងលើប្រព័ន្ធការពារសន្តិសុខក្នុងព្រឹត្តិការណ៍អូឡាំពិកនៅបារាំង

កីឡា៖ នាយបេសកកម្មអូឡាំពិកអូស្រ្តាលី លោកស្រី Anna Meares បានថ្លែងនាថ្ងៃពុធ ទី១៧ ខែមេសានេះថា ខណៈពេលដែលបញ្ហាសន្តិសុខគឺជាប្រធានបទដំបូងដែលអត្តពលិកលើកឡើងជាមួយលោកស្រីទាក់ទងនឹងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នាទីក្រុងប៉ារីសនោះ លោកស្រីបានបញ្ជាក់ថា លោកស្រីមានទំនុកចិត្តពេញទំហឹងថា រដ្ឋាភិបាលបារាំងនឹងរៀបចំព្រឹត្តិការណ៍កីឡាដែលមានសុវត្ថិភាពបំផុតនៅលើទឹកដីរបស់ខ្លួន។ 

គួរបញ្ជាក់ថា ថ្មីៗនេះបារាំងបានបង្កើនការប្រុងប្រយ័ត្នផ្នែកសន្តិសុខដល់កម្រិតខ្ពស់បំផុត ខណៈលោកប្រធានាធិបតី Emmanuel Macron បានបញ្ជាក់កាលពីថ្ងៃចន្ទកន្លងទៅថា ជម្រើសក្នុងការប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនាថ្ងៃទី២៦ ខែកក្កដានៅតាមបណ្ដោយស្ទឹងសែន (Seine River) នឹងត្រូវបម្រុងទុកក្នុងករណីចាំបាច់បំផុត។ 

មិនត្រឹមតែអត្តពលិកប៉ុណ្ណោះទេ បច្ចុប្បន្ននេះប្រជាជនអូស្រ្តាលីក៏កំពុងមានការព្រួយបារម្ភលើបញ្ហាសន្តិសុខផងដែរ ក្រោយពេលមានហេតុការណ៍លបចាក់ប្រហារចំនួន ២លើកកើតឡើងនៅទីក្រុងស៊ីដនីកាលពីចុងសប្តាហ៍កន្លងទៅ ដែលបណ្ដាលឱ្យមនុស្ស ៦នាក់ស្លាប់ និង ១២នាក់រងរបួស។ ក្នុងឱកាសជួបជុំក្រុមអត្តពលិកអូឡាំពិក លោកស្រី Anna Meares ថ្លែងថា៖ "សុវត្ថិភាពគឺជាអាទិភាពសំខាន់បំផុតរបស់យើង ក៏ប៉ុន្តែយើងជឿជាក់លើគណៈកម្មាធិការរៀបចំ ក៏ដូចជារដ្ឋាភិបាលបារាំងថានឹងធ្វើការងារបានល្អ ក្នុងការផ្តល់នូវការប្រកួតកីឡាដ៏ល្អ និងមានសុវត្ថិភាពបំផុតដល់អត្តពលិក និងអ្នកគាំទ្រទាំងអស់"

លោកស្រី Meares ថ្លែងថា លោកស្រីមានទំនុកចិត្តថាទីក្រុងប៉ារីសនឹងរៀបចំការប្រកួតកីឡាអូឡាំពិកដែលមានគុណភាពខ្ពស់បំផុតមួយ។ លោកស្រីបញ្ជាក់ថា៖ "ក្រោយពេលភ្លើងគប់ត្រូវបានដុតបញ្ឆេះឡើងកាលពីម្សិលមិញ វាបានបញ្ជាក់អំំពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបសម្រាប់អត្តពលិកនិងសម្រាប់ចលនាកីឡាអូឡាំពិកទាំងមូល"។

គួររំឮកឡើងវិញផងដែរថា អូស្រ្តាលីបានបញ្ចប់នៅត្រឹមចំណាត់ថ្នាក់លេខ ៦ ក្នុងតារាងមេដាយអូឡាំពិក ដោយទទួលបានមេដាយសរុប ៤៦គ្រឿង ក្នុងនោះមានមេដាយមាស ១៧គ្រឿង, មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធ ២២គ្រឿង ខណៈនាយបេសកកម្មខាងលើរំពឹងថាឆ្នាំ២០២៤នេះ អូស្រ្តាលីនឹងទទួលបានមេដាយច្រើនជាងមុន ដោយអត្តពលិករហូតដល់ ៤៨០នាក់ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតនាខែកក្កដាខាងមុខនេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក