ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាអបអរតម្លៃនៃសន្តិភាពខណៈប្រទេសមួយចំនួនកំពុងហួងហែងដោយសង្គ្រាម

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសង្ក្រាន្តឆ្នាំ២០២៤ ប្រជាជនកម្ពុជាបានអបអរដោយក្ដីសប្បាយរីករាយទូទាំងប្រទេស។ ប្រជាជនខ្មែរទាំងក្មេងចាស់ប្រុសស្រីនាំគ្នាលេងល្បែងប្រជាប្រិយ បាញ់ទឹក ប៉ាតម្សៅ រាំលេងកម្សាន្តដោយរីករាយសាមគ្គីក្នុងនាមជាឈាមតែមួយលើទឹកដីសុវណ្ណភូមិមួយនេះ។

ក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានប្រជាជនខ្មែរ និងបរទេស ចំនួនជាង១៣លាននាក់ចេញដើរកម្សាន្តនៅទូទាំងប្រទេស។

ក្នុងពេលដែលប្រជាជនកម្ពុជាកំពុងសប្បាយរីករាយនឹងពិធីបុណ្យចូលឆ្នាំថ្មីនេះ នៅមជ្ឈឹមបូព៌ាប្រទេសអេរ៉ង់បានបាញ់មីស៊ីល និងដ្រូនរាប់រយគ្រាប់សំដៅទៅប្រទេសអ៉ីស្រាអែលបន្ទាប់ពីអ៉ីស្រាអ៊ែលបាញ់ចំស្ថានកុងស៊ុលរបស់ខ្លួននៅអេរ៉ាក់ ហើយសង្គ្រាមនៅតំបន់កាហ្សានៅតែបន្តវិនាសកម្មបានបំផ្លាញប្រទេសនេះស្ទើតែក្លាយជានរកក្នុងផែនដី។ ងាកទៅអឺរ៉ុបសង្គ្រាអ៊ុយក្រែនបានបំផ្លាញដល់សេដ្ឋកិច្ចនិងក្ដីសប្បាយរីករាយនៃប្រជាជនប្រទេសនេះបាត់ទៅហើយ។

ការអបអរបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤នេះក៏ស្របនឹងព្រឹត្តិការណ៍កាលពី៤៩ឆ្នាំមុនគឺពេលដែលសិទ្ធិទាំងអស់របស់ពលរដ្ឋត្រូវបានដកហូតក្នុងថ្ងៃជ័យជម្នះខ្មែរក្រហមលើខ្មែរសាធារណរដ្ឋ ១៧ មេសា ឆ្នាំ១៩៧៥។

ពិតណាស់ពេលដែលស្រុកមានសង្គ្រាមគ្មានឡើយក្ដីសប្បាយរីករាយពេញលេញ គ្មានឡើយក្ដីសង្ឃឹម និងការរីកចម្រើន។ កម្ពុជាធ្លាប់ឆ្លងកាត់អស់ហើយនូវការលំបាកវេទនានៃសង្គ្រាមដូច្នេះហើយរដ្ឋាភិបាលតែងតែប្ដេជ្ញាថែរក្សាសន្តិភាពដែលរកបានដោយលំបាកសព្វថ្ងៃនេះឲ្យគង់វង្សយូរអង្វែងតទៅទៀត។

ការអបអរពិធីបុណ្យចូលឆ្នាំខ្មែរនេះបានបង្ហាញនូវក្ដីសប្បាយរីករាយចំនួន២គឺក្ដីសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី និងក្ដីសប្បាយរីករាយនូវសន្តិភាពដែលបានថែរក្សាយ៉ាងរឹងមាំនៅកម្ពុជា។

សន្តិភាពដែលបានមកដល់ពេលបច្ចុប្បន្នគឺកើតចេញពីការលះបង់របស់ឥស្សរជនខ្មែរក្រោមការដឹកនាំរបស់ស្ថាបនិកសម្ដេចតេជោ ហ៊ុន សែន ដែលបានគូសវាសស្វែងរកសន្ដិភាពដល់ទឹកដីកម្សត់នេះ និងការប្ដេជ្ញារបស់អ្នកបន្តវេនក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីរក្សានូវក្ដីសប្បាយរីករាយ និងការអភិវឌ្ឍន៍នៅឆ្នាំបន្តបន្ទាប់យូរអង្វែងទៅមុខទៀតជូនជាតិកម្ពុជា។

ក្នុងនាមជាជនជាតិខ្មែរយើងត្រូវចូលរួមរក្សានូវសន្តិភាពដែលកម្ពុជាមានជាមួយរដ្ឋាភិបាលដើម្បីអនាគត ក្ដីសង្ឃឹម និងការអភិវឌ្ឍសម្រាប់កូនចៅជំនាន់ក្រោយយូរអង្វែងតទៅទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក