សៀមរាប៖ ភ្ញៀវទេសចរជាងមួយលាននាក់ មកទស្សនាខេត្តសៀមរាប ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹងថា ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួន ១ ២៣៩ ៨០៨ នាក់។
ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ១៦ ៨០៨ នាក់ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៦៦០ ០០០ នាក់ និងប្រជាពលរដ្ឋមានចំនួនប្រមាណ ៥៦៣ ០០០ នាក់។
ដោយឡែក ក្នុងថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរសរុបចំនួន ២៨៣ ៨១៧ នាក់ មកទស្សនាក្នុងខេត្តសៀមរាប។
ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ៣ ៨១៧ នាក់ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ១២៥ ០០០ នាក់ និងប្រជាពលរដ្ឋមានចំនួនប្រមាណ ១៥៥ ០០០ នាក់៕