ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កោះសូឡូម៉ុនរៀបចំការបោះឆ្នោតជាតិក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីសហរដ្ឋអាមេរិក ចិន និងប្រទេសជាច្រើនទៀត

អន្តរជាតិ៖ កោះសូឡូម៉ុន (The Solomon Islands) បានចាប់ផ្តើមដំណើរការបោះឆ្នោតជាតិរបស់ខ្លួនហើយនៅថ្ងៃពុធ ទី១៧ ខែមេសានេះ ដែលនេះគឺជាការបោះឆ្នោតលើកដំបូងបង្អស់ រាប់ចាប់តាំងពីនាយករដ្ឋមន្រ្តីនៃកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនេះគឺលោក Manasseh Sogavare បានបង្កើតកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយចិនកាលពីឆ្នាំ២០២២ ក្នុងគោលបំណងងាកទៅរកភាពជិតស្និទកាន់តែខ្លាំងឡើងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។ 

មជ្ឈដ្ឋាននានា ជាពិសេសគណបក្សប្រឆាំងបានសំដែងនូវការចាប់អារម្មណ៍លើការបោះឆ្នោតនេះដោយបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនឹងត្រូវឃ្លាំមើលយ៉ាងដិតដល់ដោយសហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី ដែលអាចនឹងជះផលប៉ះពាល់ដល់សក្ដានុពលសន្តិសុខក្នុងតំបន់ បើទោះបីជាពលរដ្ឋនៃកោះនេះភាគច្រើនលើកយកបញ្ហាប្រឈមត្រឹមតែលើវិស័យសុខាភិបាល អប់រំ និងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធនានាលើកោះនេះក៏ដោយ។

ប្រជុំកោះ Solomon Islands ខាងលើនេះ មានប្រជាជនត្រឹមប្រមាណ ៧០០,០០០នាក់ប៉ុណ្ណោះ ប៉ុន្តែប្រទេសនេះកាន់កាប់លើផ្ទៃសមុទ្រដែលលាតសន្ធឹងរហូតដល់ប្រមាណជា ១,៦០០គីឡូម៉ែត្រ ដែលស្ថិតនៅភាគឦសាននៃប្រទេសអូស្ត្រាលី។ នៅក្នុងការបោះឆ្នោតនេះ គេសង្កេតឃើញថាមណ្ឌលបោះឆ្នោតទូទាំងកោះនេះបានបើកទ្វារនៅម៉ោង ៧ព្រឹក ដោយមានជំនួយកងកម្លាំងមកពីប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ ប៉ាពួញូហ្គីណេ និងហ្វីជី ជាកម្លាំងបន្ថែមពីលើកងកម្លាំងប៉ូលិសជាតិនៃកោះនេះ។ 

នាយករដ្ឋមន្រ្តីនៃប្រទេសដែនកោះនេះគឺលោក Manasseh Sogavare បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ និងងាកមកទទួលស្គាល់ទំនាក់ទំនងផ្លូវការជាមួយប្រទេសចិនវិញភ្លាមៗ បន្ទាប់ពីឈ្នះឆ្នោតកាលពីឆ្នាំ២០១៩ ដែលក្រោយមកចិនបានពង្រឹងបន្ថែមនូវទំនាក់ទំនង និងបានជួយកោះសូឡូម៉ុនទៅលើការសាងសង់កំពង់ផែ ផ្លូវថ្នល់ និងបណ្តាញទូរគមនាគមន៍ជាបន្តបន្ទាប់នៅលើកោះនេះ។ ក្រោយមក ចិនបានជួយកោះសូឡូម៉ុនក្នុងការរៀបចំជាម្ចាស់ផ្ទះកីឡាប៉ាស៊ីហ្វិក ព្រមទាំងផ្តល់ចំណងដៃជាអនុស្សាវរីយ៍នូវកីឡដ្ឋានថ្មីស្រឡាងមួយកន្លែងផងដែរ។ 

គួរឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិនៅក្នុងការបោះឆ្នោតនេះមកពីបណ្ដាប្រទេសជាច្រើនរួមមានអូស្ត្រាលី, នូវែលសេឡង់, ជប៉ុន, សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលនឹងតាមដានយ៉ាងដិតដល់លើដំណើរការនៃការបោះឆ្នោត ក៏ដូចជាដំណើរការរាប់សន្លឹកឆ្នោត។ លទ្ធផលនៃការបោះឆ្នោតនេះនឹងនាំឱ្យសមាជិកសភាចំនួន ៥០រូបត្រូវបានជ្រើសរើសសម្រាប់អាណត្តិរយៈពេល ៥ឆ្នាំ ហើយនាយករដ្ឋមន្រ្តីថ្មីនឹងត្រូវជ្រើសរើសចេញពីការបោះឆ្នោតរបស់សមាជិកសភាទើបជាប់ឆ្នោតថ្មីទាំង ៥០រូប៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក