ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Dortmund ថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីប៉ះ PSG នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ UCL

កីឡា​៖ ក្លិបមកពីអាល្លឺម៉ង់ Borussia Dortmund បានសំដែងការជឿជាក់មុនការជួបគ្នាជាមួយ Paris St Germain សាជាថ្មីក្នុងពានរង្វាន់ UEFA Champions League រដូវកាលនេះ បន្ទាប់ពីទម្លាក់ក្រុមអេស្ប៉ាញ Atletico Madrid កាលពីយប់មិញនេះ ខណៈ PSG និង Dortmund ធ្លាប់ជួបគ្នា ២ដងរួចទៅហើយក្នុងវគ្គចែកពូលដោយលទ្ធផលជើងទី១ Paris St Germain ឈ្នះ Borussia Dortmund ២-០ និងជើងទី២ ក្រុមទាំងពីរស្មើគ្នា ១-១។ គួររំឮកឡើងវិញថា Borussia Dortmund ឡើងមកកាន់វគ្គ ១៦ក្រុមចុងក្រោយក្នុងនាមក្រុមលេខ ១ ពូល F ខណៈ PSG ជាក្រុមលេខ ២ ក្នុងពូល។ 

គ្រូបង្វឹក Borussia Dortmund លោក Edin Terzic បង្ហាញអារម្មណ៍ថា ក្រុមរប​​ស់លោកបានត្រៀមខ្លួនរួចជាស្រេច និងបានកាន់តែល្អប្រសើរ មុនជួបជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលបារាំងនេះសាជាថ្មី។ លោក Terzic ថ្លែងក្រោយចប់ការប្រកួតទល់នឹង Atletico Madrid កាលពីយប់មិញនេះថា៖ "ការប្រកួតដំបូងរបស់យើងទល់នឹងពួកគេ (PSG) មិនសូវជាល្អប្រសើរឡើយ ក៏ប៉ុន្តែនៅជើងទី២ យើងធ្វើបានល្អជាងមុន និងស្ទើរតែទទួលបានជ័យជ​ម្នះទៅហើយ។ ខ្ញុំគិតថាបច្ចុប្បន្ន យើង (Dortmund) គឺជាក្រុមដែលល្អជាងក្រុមដែលយើងមាននៅវគ្គចែកពូល"។ 

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Julian Brandt ដែលជាប់ជាកីឡាករល្អប្រចាំការប្រកួតទល់នឹង Atletico Madrid ថ្លែងថា៖ "វាគឺជាការប្រកួតដ៏មិនគួរឱ្យជឿសម្រាប់អ្នកគាំទ្រ និងសម្រាប់ពួកយើង! ជាការប្រកួតដ៏អស្ចារ្យបំផុតសម្រាប់យើង, សម្រាប់អ្នកគាំទ្ររបស់យើង និងសម្រាប់អ្នកគាំទ្របាល់ទាត់ទាំងអស់ជុំវិញពិភពលោក"។ ដោយឡែក ខ្សែប្រយុទ្ធអាល្លឺម៉ង់ Niclas Fuellkrug ថ្លែងថា៖ "ខ្ញុំពុំដែលឈានដល់ការលេងបានល្អដល់កម្រិតដូចការប្រកួតនេះឡើយ។ ខ្ញុំពិតជាមានមោទកភាពណាស់ដែលក្រុមរបស់យើងបានឈានដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ UEFA Champions League ហើយការជួបគ្នាជាមួយ PSG លើកនេះ នឹងខុសគ្នាពីការប្រកួតក្នុងពូល"។ 

គួរបញ្ជាក់ថា Borussia Dortmund ដែលខកខានឈ្នះពាន UEFA Champions League តាំងពីឆ្នាំ១៩៩៧ នឹងត្រូវជួបជាមួយ PSG ដែលមិនធ្លាប់ឈ្នះពាន UCL សោះក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ដែលការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា នាទឹកដីអាល្លឺម៉ង់ និងជើងទី២ នៅថ្ងៃទី០៧ ខែឧសភា នៅទឹកដីបារាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក