ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា នឹងចូលរួមការសង្កេតការណ៍ការបោះឆ្នោតតំណាងរាស្រ្តនៅម៉ាល់ឌីវ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងអំពីការចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃប្រទេសម៉ាល់ឌីវ ក្នុងនាមជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋម៉ាល់ឌីវ។ គួរបញ្ជាក់ថា ស្ថាប័នជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា គ.ជ.ប ព្រមជាមួយស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសជាច្រើនទៀត ត្រូវបានទទួលការអញ្ជើញឱ្យចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃប្រទេសម៉ាល់ឌីវ ដែលនឹងធ្វើឡើងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ 

ឆ្លើយតបទៅនឹងការអញ្ជើញនេះ លោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងប្រតិភូកម្ពុជាចំនួន ២ រូបឱ្យចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ។ ក្នុងនោះប្រតិភូ គ.ជ.ប កម្ពុជារួមមាន លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោក ស៊ិន សាវតា ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដែលនឹងចេញដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាល់ឌីវ នាថ្ងៃទី១៩ ខែមេសាខាងមុខ។

គួរបញ្ជាក់ថា កន្លងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋម៉ាល់ឌីវ ក៏ធ្លាប់បានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតរបស់ខ្លួន មកចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជា កាលពីឆ្នាំ២០១៨ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក