ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោស្វាគមន៍លោក ម៉ម អស្សនី ចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍លោក ម៉ម អស្សនី ដើម្បីចូលរួមគណបក្សប្រជាជនកម្ពុជា។

ការស្វាគមន៍នេះគឺបន្ទាប់ពីលោក អស្សនី បានសុំទោសនិងបានបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយនឹងគណបក្សដ៏មានអំណាចនៅកម្ពុជាមួយនេះ។

លោក ម៉ម អស្សនី គឺជាអ្នកដែលបញ្ចេញយោបល់និងវាយប្រហារទៅលើគណបក្សប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាជាខ្លាំងបន្ទាប់ពីលោកទៅនៅបរទេស។

ក្នុងសារសំឡេង ៣នាទី៣០វិនាទី សម្ដេចតេជោ ហ៊ុន សែន យល់ឃើញថាការវាយប្រហាររបស់លោក អស្សនី ទៅលើគណបក្សប្រជាជនកាលពីកន្លងទៅគឺកើតឡើងតាមរយៈការញុះញង់និងខ្សែញាក់របស់ក្រុមរត់ចោលស្រុកតែប៉ុណ្ណោះ។

សម្ដេចតេជោបានប្រកាសស្វាគមន៍លោក ម៉ម អស្សនី ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនិងចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។

សម្ដេចតេជោបានលើកឡើងថាគ្រប់អ្នកដែលប្រឆាំងសម្ដេចទាំងអស់គឺសម្ដេចអាចលើកលែងទោសឲ្យបាន លើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះដែលទំនងសំដៅទៅលើលោក សម រង្ស៊ី ដែលសម្ដេចថាមិនអាចលើកលែងទោសឲ្យបានជារៀងរហូត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក