BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤២៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១១១ករណី ខណៈអ្នកជំងឺ ២៩១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩០,៩៥៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៨៤១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨៦,៩៩៣នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៤,៦២៣ករណី៕